إعدادات العرض
“តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក…
“តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ”? ពួកគេបានឆ្លើយថា៖ គឺមិនធ្វើឲ្យមានកម្អែលអ្វីមួយរបស់ជននោះនៅសេសសល់ឡើយ។ លោកបានមានប្រសាសន៍ថា៖ “នោះគឺដូចគ្នាទៅនឹងការសឡាតទាំងប្រាំពេលដែរដែលអល់ឡោះជាម្ចាស់នឹងលុបបំបាត់អំពើអាក្រក់ទាំងឡាយតាមរយៈការសឡាតនេះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල Svenska ગુજરાતી Yorùbá Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Українська ქართული Moore Magyar Shqip Македонски Azərbaycan አማርኛ Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
ណាពី ﷺ លោកបានប្រៀបធៀបការសឡាតទាំងប្រាំពេលក្នុងមួយថ្ងៃនិងមួយយប់នៅក្នុងការលុបបំបាត់ និងជម្រុះចោលនូវបាបកម្មតូចតាច និងកំហុសឆ្គងទាំងឡាយទៅនឹងទន្លេមួយដែលមាននៅមាត់ទ្វារផ្ទះរបស់មនុស្សម្នាក់ដែលគេងូតទឹកពីទន្លេនោះប្រាំដងក្នុងមួយថ្ងៃ។ ដូច្នេះ គ្មានកម្អែល និងភាពកខ្វក់ណាមួយនៅជាប់នឹងខ្លួនគេឡើយ។فوائد الحديث
ការលុបលាងបាបកម្មនេះ គឺចំពោះតែបាបកម្មតូចប៉ុណ្ណោះ។ ចំពោះបាបកម្មធំវិញ គឺគេចាំបាច់ត្រូវសារភាពកំហុស(តាវហ្ពាត់)ពីអំពើបាបនោះ។
ឧត្តមភាពនៃការប្រតិបត្តិសឡាតទាំងប្រាំពេល និងថែរក្សាវាឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ គោលគ្រឹះ(រូកុន) ប្រការចាំបាច់(វ៉ាជិប) និងប្រការគប្បីធ្វើ(ស៊ូណិត)របស់វា។
التصنيفات
Virtue of Prayer