“ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។

“ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបង្គាប់ប្រើអ្នកសឡាតទាំងឡាយឱ្យតម្រៀបជួរសឡាតឱ្យបានស្មើដោយមិនត្រូវឲ្យម្នាក់ឈរទៅមុខ ម្នាក់ឈរទៅក្រោយនោះឡើយ។ ជាការពិតណាស់ ការតម្រៀបជួរសឡាតឲ្យបានត្រង់ គឺជាផ្នែកមួយដែលធ្វើឲ្យសឡាតមានភាពពេញលេញ ហើយជួរសឡាតដែលមិនត្រង់ គឺធ្វើឲ្យឲ្យសឡាតនោះមានការខ្វះចន្លោះ និងមិនពេញលេញ។

فوائد الحديث

បង្គាប់ប្រើឲ្យយកចិត្តទុកដាក់ចំពោះគ្រប់ប្រការទាំងឡាយដែលធ្វើឱ្យសឡាតមានភាពពេញលេញ ហើយត្រូវចៀសឆ្ងាយរាល់ប្រការទាំងឡាយដែលធ្វើឲ្យសឡាតមានលក្ខណៈមិនពេញលេញ។

បញ្ជាក់ពីគតិបណ្ឌិតរបស់ណាពី ﷺ ក្នុងការបង្រៀន ដោយលោកបានភ្ជាប់បទបញ្ញត្តិជាមួយនឹងហេតុផលរបស់វា ដើម្បីបង្ហាញពីគោលបំណងនៃច្បាប់សាសនា និងលើកទឹកចិត្តមនុស្សឱ្យអនុវត្តតាម។

التصنيفات

Rulings of the Imam and Followers in Prayer, The rulings of mosques