إعدادات العرض
“ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច?…
“ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
[صحيح] [رواه ابن حبان]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली తెలుగు Bosanski ಕನ್ನಡ Kurdî മലയാളം Română Soomaali Shqip Српски Українська Wolof Tagalog Moore தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский አማርኛ Italiano bm Македонски Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន។ នោះក៏ព្រោះតែចោរដែលលួចទ្រព្យសម្បត្តិអ្នកដទៃ ជួនកាលគេអាចទទួលបានផលប្រយោជន៍ពីវានៅក្នុងលោកិយ ខុសពីចោរដែលលួចសឡាត គឺរូបគេលួចសិទ្ធិខ្លួនឯងពីផលបុណ្យ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើគេលួចយកសឡាតរបស់ខ្លួនយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ ដោយរូបគេរូកុ និងស៊ូជោតដោយប្រញាប់ប្រញាល់ មិនបានបំពេញវាឲ្យបានពេញលក្ខណៈឡើយ។فوائد الحديث
សារៈសំខាន់នៃការសឡាតឲ្យបានល្អ និងប្រតិបត្តិគ្រប់រូកុនរបស់វាប្រកបដោយភាពនឹងនរ និងស្មឹងស្មាធ(ឃូស្ហុ)។
ពណ៌នាលក្ខណៈអ្នកដែលរូកុ និងស៊ូជោតមិនបានពេញលក្ខណៈថាជាចោរ ដើម្បីទប់ស្កាត់ និងរំឭកដល់ការហាមឃាត់អំពីការធ្វើបែបនេះ។
ចាំបាច់ត្រូវរូកុ និងស៊ូជោតឲ្យបានពេញលក្ខណៈ ហើយនឹងនៅពេលដែលត្រូវក្រោកឈរត្រង់នៅក្នុងសឡាត។