(ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត…

(ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)

អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ នៅពេលដែលលោកសឡាតរួចរាល់ គឺលោកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ) ។ បន្ទាប់មក លោកលើកតម្កើងម្ចាស់របស់លោកដោយសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់និងឧត្តុង្គឧត្តមបំផុត)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បរិបូរណ៍ ពេញលេញចំពោះលក្ខណៈសម្បត្តិរបស់ទ្រង់ បរិសុទ្ធ ជ្រះស្អាតពីភាពមិនល្អ និងភាពខ្វះខាត។ ហើយយើងបួងសួងសុំសន្តិភាពពីទ្រង់អំពីប្រការអាក្រក់ក្នុងលោកិយ និងថ្ងៃបរលោក ពុំសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ។ អល់ឡោះ ជាអ្នកដែលមានភាពបរិបូរណ៍ទាំងក្នុងលោកិយ និងថ្ងៃបរលោក ជាអ្នកដែលមានខ្ពង់ខ្ពស់និងឧត្តុង្គឧត្តមបំផុត។

فوائد الحديث

ស៊ូណិតសុំការអភ័យទោសពីអល់ឡោះ(សូត្រថា៖ “ أسْتَغْفِرُ الله”)ឲ្យបានជាប់ជាប្រចាំក្រោយពេលសឡាតរួច។

ស៊ូណិតសុំការអភ័យទោសពីអល់ឡោះដើម្បីជាការបំពេញនូវភាពខ្វះខាតដែលកើតមានក្នុងការគោរពសក្ការៈ។

التصنيفات

Dhikr (Invocation) during Prayer