ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។

ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ក្នុងពេលដែលពួកយើងអង្គុយជាមួយណាពី ﷺ ក្នុងម៉ាស្ជិត មានបុរសម្នាក់ជិះសត្វអូដ្ឋចូលមក ហើយគេក៏បានឲ្យអូដ្ឋនោះលុតជង្គង់ចុះ រួចក៏បានចងសត្វអូដ្ឋនោះ។ បន្ទាប់មក បុរសនោះក៏សួរពួកគេថា៖ តើនរណាម្នាក់ក្នុងចំណោមពួកអ្នកជាមូហាំម៉ាត់? ខណៈនោះ ណាពី ﷺ កំពុងតែទម្រេតខ្លួននៅក្នុងចំណោមពួកគេ។ ពេលនោះ ពួកយើងបានឆ្លើយថា៖ គឺបុរសសម្បុរសដែលនៅទម្រេតខ្លួននេះ។ បុរសនោះក៏បាននិយាយទៅកាន់លោកថា៖ ឱកូនប្រុសរបស់អាប់ទុលមូតល់ឡឹប! ណាពី ﷺ បានតបទៅបុរសនោះវិញថា៖ “ខ្ញុំពិតជាឆ្លើយតបនឹងអ្នក”។ ពេលនោះ បុរសនោះក៏បាននិយាយទៅកាន់ណាពី ﷺ ថា៖ ខ្ញុំនឹងសួរអ្នកនូវសំណួរមួយដែលពិបាកសម្រាប់អ្នក ដូច្នេះកុំខឹងនឹងខ្ញុំ។ លោកបានឆ្លើយថា៖ “ចូរអ្នកសួរមកចុះនូវអ្វីដែលអ្នកចង់”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមម្ចាស់របស់អ្នក និងម្ចាស់អ្នកជំនាន់មុនអ្នក។ តើអល់ឡោះជាម្ចាស់បញ្ជូនអ្នកមកកាន់មនុស្សគ្រប់គ្នាឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសូមសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងសឡាតក្នុងមួយថ្ងៃមួយយប់ប្រាំដងឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងបួសខែនេះ(ខែរ៉ម៉ាហ្ទន)ក្នុងមួយឆ្នាំឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបានបន្តថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកដកយកទាននេះ(ហ្សាកាត់)ពីអ្នកមាននៃពួកយើង រួចអ្នកបែងចែកវាទៅឲ្យអ្នកក្រនៃពួកយើងឬ? ណាពី សអវ លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ ពេលនោះ បុរសនោះក៏បាននិយាយថា៖ ខ្ញុំមានជំនឿចំពោះអ្វីដែលអ្នកនាំមកហើយ ហើយខ្ញុំ គឺជាអ្នកនាំសារអំពីក្រុមរបស់ខ្ញុំដែលនៅពីក្រោយខ្ញុំ។ ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។

[صحيح] [متفق عليه]

الشرح

អាណាស ពិន ម៉ាលិក رضي الله عنه បានរាយការណ៍ថា៖ ក្នុងពេលដែលសហាហ្ពាត់អង្គុយជាមួយណាពី ﷺ ក្នុងម៉ាស្ជិត ស្រាប់តែមានបុរសម្នាក់ជិះសត្វអូដ្ឋចូលមក ហើយគេក៏បានឲ្យវាលុតជង្គង់ចុះ រួចក៏បានចងសត្វអូដ្ឋនោះ។ បន្ទាប់មក បុរសនោះក៏សួរពួកគេថា៖ តើនរណាម្នាក់ក្នុងចំណោមពួកអ្នកជាមូហាំម៉ាត់? ខណៈនោះ ណាពី ﷺ កំពុងតែអង្គុយទម្រេតខ្លួននៅក្នុងចំណោមក្រុមសហាហ្ពាត់។ ពេលនោះ ពួកយើងបានឆ្លើយថា៖ គឺបុរសសម្បុរសដែលអង្គុយទម្រេតខ្លួននេះ។ បុរសនោះក៏បាននិយាយទៅកាន់លោកថា៖ ឱកូនប្រុសរបស់អាប់ទុលមូតល់ឡឹប! ណាពី ﷺ បានតបទៅបុរសនោះវិញថា៖ ខ្ញុំឮអ្នកហើយ។ សូមអ្នកសួរមកចុះ ខ្ញុំនឹងឆ្លើយនឹងសំណួរអ្នក។ ពេលនោះ បុរសនោះក៏បាននិយាយទៅកាន់ណាពី ﷺ ថា៖ ខ្ញុំនឹងសួរអ្នកនូវសំណួរដែលពិបាកសម្រាប់អ្នក ដូច្នេះកុំខឹងនឹងខ្ញុំ។ ពោលគឺមានន័យថា៖ សូមអ្នកកុំខឹង ហើយកុំអាក់អន់ចិត្តនឹងខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកសួរមកចុះនូវអ្វីដែលអ្នកចង់ដឹង។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមម្ចាស់របស់អ្នក និងម្ចាស់នៃអ្នកជំនាន់មុនអ្នក។ តើអល់ឡោះជាម្ចាស់បញ្ជូនអ្នកមកកាន់មនុស្សលោកទាំងអស់ឬ? ពេលនោះ លោកបានឆ្លើយថា៖ ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ។ លោកមានប្រសាសន៍ដូចនេះដើម្បីបញ្ជាក់ពីសច្ចៈភាពរបស់លោក។ បុរសនោះបាននិយាយថា៖ ខ្ញុំសូមសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងសឡាតក្នុងមួយថ្ងៃមួយយប់ប្រាំដងឬ? ពោលគឺសំដៅលើសឡាតដែលជាកាតព្វកិច្ច។ លោកបានឆ្លើយថា៖ ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងបួសខែនេះក្នុងមួយឆ្នាំឬ? ពោលគឺសំដៅលើខែរ៉ម៉ាហ្ទន។ លោកបានឆ្លើយថា៖ ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ។ បុរសនោះបានបន្តថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកដកយកទាននេះពីអ្នកមាននៃពួកយើង រួចអ្នកបែងចែកវាទៅឲ្យអ្នកក្រនៃពួកយើងឬ? ពោលគឺសំដៅលើហ្សាកាត់។ ណាពី ﷺ លោកបានឆ្លើយថា៖ ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ។ នៅពេលនោះ បុរសនោះ ក៏បានចូលឥស្លាម ហើយរូបគេបានប្រាប់ណាពី ﷺ ថា ពិតណាស់ រូបគេនឹងអំពាវនាវក្រុមរបស់ខ្លួនឲ្យចូលឥស្លាមផងដែរ។ បន្ទាប់មក បុរសនោះបានណែនាំខ្លួនឯងថា រូបគេគឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។

فوائد الحديث

ការដាក់ខ្លួនរបស់ណាពី ﷺ រហូតដល់បុរសនោះមិនអាចបែងចែករវាងរូបលោក និងសហាហ្ពាត់របស់លោក(ដែលនៅជាមួយគ្នា)បាន។

សីលធម៌ដ៏ប្រពៃរបស់ណាពី ﷺ និងភាពទន់ភ្លន់របស់លោកក្នុងការតបទៅកាន់អ្នកសួរ។ ពិតណាស់ ការឆ្លើយតបដ៏ល្អ ក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកសួរទទួលយកការអំពាវនាវផងដែរ។

អនុញ្ញាតឲ្យណែនាំខ្លួនបុគ្គលណាម្នាក់តាមរយៈលក្ខណៈរបស់គេ ដូចជា សម្បុរសឬក្រហម ខ្ពស់ឬទាបជាដើមដែលពុំមែននិយាយក្នុងបំណងនិយាយបង្អាប់ ប្រសិនបើអ្នកនោះមិនប្រកាន់។

អនុញ្ញាតឲ្យអ្នកមិនមែនមូស្លីម(កាហ្វៀរ)ចូលក្នុងម៉ាស្ជិតក្នុងករណីចាំបាច់។

គេមិនបានលើកឡើងពីការធ្វើហាជ្ជីក្នុងហាទីស្ហខាងលើនេះ ពីព្រោះអាចដោយសារតែក្នុងពេលនោះ ហាជ្ជីមិនទាន់ត្រូវបានគេដាក់កាតព្វកិច្ចនៅឡើយ។

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ក្នុងការអំពាវនាវមនុស្ស ដោយគ្រាន់តែរូបគេចូលឥស្លាមភ្លាម គឺគេយកចិត្តទុកដាក់លើការអំពាវនាវក្រុមរបស់ខ្លួនភ្លាម។

التصنيفات

Belief in Allah the Mighty and Majestic, Our Prophet Muhammad, may Allah's peace and blessings be upon him, Islam, Calling to Allah (Da‘wah), Obligation of Prayer and Ruling on Its Abandoner, Obligation of Zakah and Ruling of Its Abandoning, Obligation of Fasting and Ruling of Its Abandoning