“មិនមែនជាក្រុមរបស់យើងទេ អ្នកដែលទះថ្ពាល់ខ្លួនឯង ហែកសម្លៀកបំពាក់…

“មិនមែនជាក្រុមរបស់យើងទេ អ្នកដែលទះថ្ពាល់ខ្លួនឯង ហែកសម្លៀកបំពាក់ និងបួងសួងដូចការបួងសួងនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)នោះ។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាក្រុមរបស់យើងទេ អ្នកដែលទះថ្ពាល់ខ្លួនឯង ហែកសម្លៀកបំពាក់ និងបួងសួងដូចការបួងសួងនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)នោះ។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានហាមឃាត់ និងព្រមានពីទង្វើមួយចំនួនរបស់មនុស្សនាសម័យអវិជ្ជាមុនឥស្លាម(ជើហ៊ីលីយ៉ះ) ដោយលោកបានមានប្រសាសន៍ថា៖ មិនមែនជាក្រុមពួកយើងទេ៖ ទីមួយ៖ អ្នកដែលទះថ្ពាល់ខ្លួនឯង៖ ការលើកឡើងអំពីថ្ពាល់ជាពិសេស ដោយសារតែនេះ គឺជាករណីទូទៅ។ ក៏ប៉ុន្តែ ទោះជាទះ ឬវាយផ្នែកផ្សេងទៀតនៃមុខក៏ដោយ ក៏ចូលក្នុងការហាមឃាត់នេះដែរ។ ទីពីរ៖ អ្នកដែលហែកសម្លៀកបំពាក់ខ្លួនឯង នៅពេលដែលជួបទុក្ខសោកសង្រេង។ ទីបី៖ បួងសួងដូចការបួងសួងរបស់មនុស្សនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ដូចជាការបួងសួងស្រែកយំឲ្យទទួលនូវក្តីអន្តរាយ ការទួញសោក យំរៀបរាប់ជាដើម។

فوائد الحديث

ការព្រមានក្នុងហាទីស្ហនេះជាភស្តុតាងបង្ហាញថា ទង្វើទាំងនេះ គឺស្ថិតក្នុងចំណោមបាបកម្មធំ។

ចាំបាច់ត្រូវមានការអត់ធ្មត់នៅពេលជួបគ្រោះ និងហាមឃាត់ចំពោះការខឹងសម្បា មិនពេញចិត្តចំពោះការកំណត់ព្រេងវាសនាដ៏ឈឺចាប់របស់អល់ឡោះ និងការបង្ហាញការមិនពេញចិត្តតាមរយៈការទួញសោក យំរៀបរាប់ កោរសក់ ហែកសម្លៀកបំពាក់ ឬទង្វើស្រដៀងគ្នាផ្សេងទៀត។

ហាមឃាត់ការធ្វើតាមទំនៀមទម្លាប់របស់មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)ដែលមិនត្រូវបានទទួលស្គាល់ដោយច្បាប់បញ្ញត្តិឥស្លាម។

ការកើតទុក្ខ និងការយំធម្មតា គឺគ្មានបញ្ហាឡើយ ព្រោះវាមិនផ្ទុយនឹងការអត់ធ្មត់ចំពោះការកំណត់ព្រេងវាសនារបស់អល់ឡោះឡើយ។ តាមពិត វាជាក្តីមេត្តាដែលអល់ឡោះបានដាក់វាទៅក្នុងដួងចិត្តសាច់សាលោហិត និងមិត្តភក្តិជាទីស្រឡាញ់ទៅវិញទេ។

ចាំបាច់លើជនមូស្លីមត្រូវពេញចិត្តនឹងការកំណត់ព្រេងវាសនារបស់អល់ឡោះ។ ប្រសិនបើគេមិនអាចពេញចិត្តបាន យ៉ាងហោចណាស់ ក៏គេចាំបាច់ត្រូវតែអត់ធ្មត់ដែរ។

التصنيفات

Issues of Pre-Islamic Era