إعدادات العرض
“នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា…
“នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ មានមនុស្សជាច្រើនបានសួររ៉ស៊ូលុលឡោះ ﷺ អំពីគ្រូទាយ។ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ “គ្រូទាយទាំងនោះគ្មានដឹងអ្វីឡើយ”។ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ជួនកាលពួកគេ(គ្រូទាយ)និយាយពីអ្វីមួយ ហើយវាក៏បានកើតឡើងពិតមែន។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Deutsch Moore Українська Български Wolof Azərbaycan ქართული тоҷикӣ Bambara Македонски मराठी ਪੰਜਾਬੀ Italiano አማርኛ O‘zbekالشرح
មានគេសួរណាពី ﷺ អំពីពួកគ្រូទាយដែលអាចប្រាប់ពីប្រការអាថ៌កំបាំងដែលនឹងកើតឡើងនាពេលអនាគត។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ កុំយកចិត្តទុកដាក់ចំពោះពួកគេ កុំទទួលយកពាក្យសម្តីរបស់ពួកគេ ហើយកុំខ្វល់នឹងកិច្ចការរបស់ពួកគេ។ ពួកគេបាននិយាយទៀតថា៖ ពិតណាស់ មានពេលខ្លះ សម្តីរបស់ពួកគ្រូទាយទាំងនោះស្របនឹងការពិតដែលបានកើតឡើង។ ម្យ៉ាងទៀត ប្រសិនបើពួកគេប្រាប់នូវប្រការអាថ៌កំបាំងដែលនឹងកើតឡើងក្នុងខែណាមួយ ថ្ងៃណាមួយ គឺវាបានកើតឡើងដូចសម្តីរបស់ពួកគេពិតមែន។ ពេលនោះ ណាពី ﷺ លោកបានប្រាប់ពួកគេថា៖ ជាការពិតណាស់ ពួកជិនបានលួចស្តាប់ព័ត៌មាននៅលើមេឃ។ បន្ទាប់មក ពួកគេពាំនាំព័ត៌មានដែលពួកគេបានស្តាប់ឮនោះទៅកាន់មេដឹកនាំ ឬគូកនរបស់ពួកគេដែលជាគ្រូទាយ ហើយប្រាប់ពួកគ្រូទាយទាំងនោះនូវអ្វីដែលពួកគេបានស្តាប់ឮ។ បន្ទាប់មកទៀត គ្រូទាយទាំងនោះបានបន្ថែមទៅលើអ្វីដែលពួកគេបានឮពីលើមេឃនោះនូវការកុហករាប់រយដង។فوائد الحديث
ហាមឃាត់ពីការជឿលើគ្រូទាយ។ ពិតណាស់ អ្វីដែលពួកគេនិយាយ គឺសុទ្ធតែជាពាក្យកុហក និងប្រឌិត បើទោះជាវាពិតក្នុងពេលខ្លះក៏ដោយ។
តាមរយៈការតែងតាំងណាពី ﷺ ជាអ្នកនាំសារ មេឃាត្រូវបានគេការពារពីពពួកស្ហៃតនមិនឲ្យស្តាប់នូវអ្វីមួយអំពីវ៉ាហ៊ី ឬដំណឹងផ្សេងទៀតនោះឡើយ លើកលែងតែពួកដែលបានលួចស្តាប់ ហើយបានរួចផុតពីការតាមកម្ទេចនៃអាចម៍ផ្កាយប៉ុណ្ណោះ។
ពួកជិន គឺមានមេដឹកនាំ ឬគូកនរបស់វាដែលជាមនុស្សលោក។