إعدادات العرض
“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។…
“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी বাংলা ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands Türkçe Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycan ქართული тоҷикӣ bm Македонски Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលរៀនសូត្រ និងទទួលយកចំណេះដឹងទាក់ទងនឹងផ្កាយនិងដួងតារានានា ហើយយកចលនារបស់ផ្កាយ ការលេចឡើង និងលិចបាត់ទៅវិញរបស់ផ្កាយទាំងនោះមកធ្វើជាសំអាង ឬជាអំណះអំណាងនៃការកើតមាននូវហេតុការណ៍ផ្សេងៗនៅលើផែនដី ដូចជាការស្លាប់ ការចាប់កំណើត ឬការឈឺថ្កាត់របស់បុគ្គលណាម្នាក់ជាដើមនោះ ជាការពិតណាស់ រូបគេពិតជាបានរៀននូវចំណេះដឹងមួយផ្នែកនៃមន្តអាគម។ កាលណារូបគេរៀនវិជ្ជានេះកាន់តែច្រើន រូបគេក៏ទទួលបានចំណែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។فوائد الحديث
ហាមឃាត់ចំពោះការទស្សន៍ទាយដោយការមើលផ្កាយ ពោលគឺការប្រាប់ពីរឿងរ៉ាវដែលនឹងកើតឡើងនាអនាគតកាលដោយផ្អែកលើស្ថានភាពប្រែប្រួលរបស់ផ្កាយ ព្រោះនេះជាការអះអាងពីការដឹងនូវប្រការអាថ៌កំបាំង។
ជាការពិតណាស់ ការទស្សន៍ទាយដោយការមើលផ្កាយ គឺជាផ្នែកមួយនៃមន្តអាគមដែលវាផ្ទុយទៅនឹងគោលជំនឿឯកទេពនិយម(តាវហេទ)។ វាខុសពីការសម្លឹងមើលទៅកាន់ផ្កាយដើម្បីដឹងទិស ឬដឹងពីទិសគិបឡាត់ ឬដឹងពីការចូលមកដល់នៃរដូវកាល ឬខែណាមួយដោយវាត្រូវបានគេអនុញ្ញាត។
កាលណារូបគេរៀននូវវិជ្ជាទាក់ទងនឹងការទស្សន៍ទាយដោយការមើលផ្កាយកាន់តែច្រើន រូបគេក៏រៀនសូត្រចំណេះដឹងមួយផ្នែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។
ចំពោះផ្កាយ គឺមានផលប្រយោជន៍បីយ៉ាងដែលអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកក្នុងគម្ពីររបស់ទ្រង់គឺ ជាការលម្អដល់មេឃ ជាទីសម្គាល់ និងសម្រាប់គប់ពពួកស្ហៃតន។
التصنيفات
Nullifiers of Islam