إعدادات العرض
“ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ…
“ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
[صحيح] [رواه الحاكم والطبراني]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Azərbaycan Tagalog Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សេចក្តីជំនឿដែលនៅក្នុងដួងចិត្តជនមូស្លីមនឹងក្លាយជារេចរឹល និងទន់ខ្សោយ ប្រៀបដូចជាសម្លៀកបំពាក់ថ្មីដែលរេចរឹលនៅពេលប្រើប្រាស់យូរឆ្នាំដូច្នោះដែរ។ នោះគឺដោយសារតែការធ្វេសប្រហែសក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ឬការប្រព្រឹត្តអំពើល្មើស និងការធ្លាក់ទៅក្នុងចំណង់តណ្ហា។ ហេតុនេះ ណាពី ﷺ លោកបានណែនាំពួកយើងឲ្យធ្វើការបួងសួងទៅកាន់អល់ឡោះជាម្ចាស់សុំឲ្យទ្រង់ជួយឲ្យសេចក្តីជំនឿរបស់ពួកយើងថ្មីឡើងវិញជានិច្ចតាមរយៈការអនុវត្តនូវប្រការដែលជាកាតព្វកិច្ច បង្កើននូវការរំលឹកចំពោះអល់ឡោះ និងការសុំការអភ័យទោសអំពីទ្រង់។فوائد الحديث
ជំរុញឲ្យបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់រក្សាគោលជំហររបស់ពួកយើង និងធ្វើឲ្យសេចក្តីជំនឿរបស់ពួកយើងនៅតែថ្មីជានិច្ចនៅក្នុងចិត្ត។
ជំនឿ គឺមានទាំងពាក្យសម្តី ទង្វើ និងការជឿក្នុងចិត្ត។ វាកើនឡើងដោយការប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។
التصنيفات
Increase and Decrease of Faith