إعدادات العرض
“បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។
“បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។
អំពីភរិយាមួយចំនួនរបស់ណាពី ﷺ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी বাংলা Español Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Türkçe دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានព្រមានអ្នកដែលទៅរកគ្រូទាយដោយចង់ដឹងពីរឿងអ្វីមួយក្នុងចំណោមប្រការអាថ៌កំបាំងនោះ អល់ឡោះជាម្ចាស់នឹងមិនផ្តល់ផលបុណ្យលើការសឡាតរបស់ជននោះរយៈពេលសែសិបថ្ងៃ។ នោះគឺជាទណ្ឌកម្មសម្រាប់រូបគេចំពោះបាបកម្មដ៏ធំធេងនេះ។فوائد الحديث
ហាមឃាត់ចំពោះការទស្សន៍ទាយ ការទៅរកគ្រូទាយ និងការសួរពួកគេពីប្រការអាថ៌កំបាំង។
ជនមូស្លីមអាចត្រូវគេរារាំងពីផលបុណ្យនៃអំពើល្អដែលរូបគេបានសាង ជាទណ្ឌកម្មដល់រូបគេទៅលើអំពើល្មើសដែលរូបគេបានប្រព្រឹត្ត។
រួមបញ្ចូលនៅក្នុងហាទីស្ហនេះដែរចំពោះអ្វីដែលគេហៅថាតារានិករ(រាសី) និងការអានបាតដៃ បើទោះបីគ្រាន់តែជាការចង់ដឹងក៏ដោយ ពីព្រោះទង្វើទាំងអស់នេះ គឺសុទ្ធសឹងជាការទស្សន៍ទាយ និងជាការអះអាងថាខ្លួនដឹងនូវប្រការអាថ៌កំបាំង។
ប្រសិនបើនេះជាការតបស្នងចំពោះអ្នកដែលទៅរកគ្រូទាយ ចុះយ៉ាងណាទៅវិញចំពោះគ្រូទាយខ្លួនឯងទៀតនោះ?
ការប្រតិបត្តិសឡាតក្នុងរយៈពេលសែសិបថ្ងៃនោះចាត់ទុកថាបានការ(ត្រឹមត្រូវ)ដែលមិនចាំបាច់លើគេត្រូវសឡាតសងវិញនោះឡើយ។ ប៉ុន្តែរូបគេមិនទទួលបានផលបុណ្យអ្វីឡើយ។
التصنيفات
Names and Rulings