ជនណាធ្វើល្អក្នុងឥស្លាម គឺគេមិនយកទោសពៃរ៍ចំពោះអ្វីដែលរូបគេបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ឡើយ។…

ជនណាធ្វើល្អក្នុងឥស្លាម គឺគេមិនយកទោសពៃរ៍ចំពោះអ្វីដែលរូបគេបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ឡើយ។ តែជនណាដែលធ្វើអាក្រក់ក្នុងឥស្លាម គឺគេនឹងយកទោសពៃរ៍ទាំងមុន ទាំងក្រោយ”។

អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើគេយកទោសពៃរ៍ពួកយើងចំពោះអ្វីដែលពួកយើងបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ដែរឬទេ? លោកបានឆ្លើយថា៖ “ជនណាធ្វើល្អក្នុងឥស្លាម គឺគេមិនយកទោសពៃរ៍ចំពោះអ្វីដែលរូបគេបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ឡើយ។ តែជនណាដែលធ្វើអាក្រក់ក្នុងឥស្លាម គឺគេនឹងយកទោសពៃរ៍ទាំងមុន ទាំងក្រោយ”។

الشرح

ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការចូលសាសនាឥស្លាម។ ជាការពិតណាស់ ជនណាដែលបានចូលសាសនាឥស្លាម ហើយគេធ្វើបានល្អក្នុងឥស្លាមរបស់គេ ជាអ្នកដែលជ្រះថ្លា និងសុចរិត នោះគេនឹងមិនយកទោសពៃរ៍ពីរូបគេចំពោះអ្វីដែលរូបគេបានប្រព្រឹត្តក្នុងសម័យកាលអវិជ្ជានៃអំពើល្មើសផ្សេងៗនោះឡើយ។ ចំណែកឯជនណាដែលធ្វើអាក្រក់ក្នុងឥស្លាម អាចជាជនពុតត្បុត(មូណាហ្វិក) ឬរបូតចេញពីឥស្លាម(មួរតាត់) ពិតណាស់ គេនឹងជំនុំជម្រះជននោះចំពោះអ្វីដែលរូបគេបានប្រព្រឹត្តក្នុងពេលដែលគេស្ថិតក្នុងភាពគ្មានជំនឿ(មុនចូលឥស្លាម) និងអ្វីដែលគេបានប្រព្រឹត្តក្នុងឥស្លាម។

فوائد الحديث

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم និងការបារម្ភខ្លាចរបស់ពួកគាត់ចំពោះទង្វើដែលពួកគាត់ធ្លាប់បានប្រព្រឹត្តក្នុងសម័យកាលអវិជ្ជា។

ជំរុញឲ្យប្រកាន់ខ្ជាប់ជំហររឹងមាំនៅលើសាសនាឥស្លាម។

ឧត្តមភាពនៃការចូលសាសនាឥស្លាមដោយវានឹងជម្រុះចោលនូវអំពើអាក្រក់ទាំងអស់ដែលគេបានសាងពីមុន។

ចំពោះអ្នកដែលរបូតចេញពីឥស្លាម(មួរតាត់) និងជនពុតត្បុត(មូណាហ្វិក) គេនឹងជំនុំជម្រះជននោះរាល់ទង្វើទាំងអស់ដែលរូបគេបានប្រព្រឹត្តក្នុងសម័យកាលអវិជ្ជា ហើយនិងបាបកម្មទាំងឡាយដែលរូបគេបានប្រព្រឹត្តក្នុងឥស្លាម។