ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក

ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ពាក្យមួយឃ្លា ហើយខ្ញុំនិយាយមួយឃ្លាផ្សេងទៀត។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក”។ ហើយខ្ញុំបាននិយាយថា៖ ជនណាដែលបានស្លាប់ ខណៈដែលរូបគេមិនបានបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលឋានសួគ៌។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ពួកយើងថា ជាការពិតណាស់ ជនណាដែលបង្វែរអ្វីមួយក្នុងចំណោមប្រការដែលគេចាំបាច់ត្រូវថ្វាយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ទៅឱ្យអ្នកផ្សេងក្រៅពីទ្រង់ ដូចជាបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះ ឬសុំជំនួយពីអ្នកផ្សេងក្រៅពីទ្រង់ ហើយរូបគេស្លាប់ក្នុងស្ថានភាពបែបនោះ ជាការពិតណាស់ រូបគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយ អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បានបន្ថែមថា៖ ជាការពិតណាស់ ជនណាដែលបានស្លាប់ ខណៈដែលរូបគេមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយទេនោះ កន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។

فوائد الحديث

ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដែលគេមិនអាចបង្វែរទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឡើយ។

ឧត្តមភាពនៃជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ(តាវហេទ) ហើយពិតណាស់ ជនណាដែលបានស្លាប់លើជំនឿនេះ នឹងបានចូលឋានសួគ៌ បើទោះបីជារូបគេអាចត្រូវបានគេដាក់ទណ្ឌកម្មចំពោះបាបកម្មមួយចំនួនក៏ដោយ។

គ្រោះថ្នាក់នៃអំពើស្ហ៊ីរិក ហើយពិតណាស់ ជនណាដែលបានស្លាប់ក្នុងស្ថានភាពនេះ នឹងត្រូវចូលឋាននរក។

التصنيفات

Oneness of Allah's Worship