إعدادات العرض
។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖…
។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! ﷺ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ ឱ អាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە සිංහල தமிழ் ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული mkالشرح
ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយភាពស្មោះសចេញពីដួងចិត្ត និងមានភាពជ្រះស្អាតពីប្រការស្ហ៊ីរិកនិងការចង់ឲ្យគេដឹងឮ(រីយ៉ាក)។فوائد الحديث
ទទួលស្គាល់ការជួយអន្តរាគមន៍(ស្ហាហ្វាអាត់)របស់ណាពី ﷺ នៅថ្ងៃបរលោក ហើយការជួយអន្តរាគមន៍នេះ គឺសម្រាប់តែអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ប៉ុណ្ណោះ។
ការជួយអន្តរាគមន៍របស់ណាពី ﷺ គឺជាការទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់សូមកុំឲ្យទ្រង់បញ្ចូលអ្នកដែលសក្តិសមនឹងចូលឋាននរកទៅក្នុងឋាននរក និងអ្នកដែលបានចូលហើយសូមឲ្យបញ្ចេញជននោះពីឋាននរកមកវិញ ចំពោះជនទាំងឡាយដែលមានជំនឿចំពោះអល់ឡោះតែមួយគត់(មានតាវហេទក្នុងខ្លួន)។
ឧត្តមភាពនៃកាលីម៉ះតាវហេទ(لا إله إلا الله) ចំពោះអ្នកដែលពោលវាដោយចិត្តស្មោះសចំពោះអល់ឡោះ និងឥទ្ធិពលដ៏ធំធេងរបស់វា។
ការសម្រេចឲ្យបាននូវកាលីម៉ះតាវហេទ(لا إله إلا الله) គឺតាមរយៈការដឹងអំពីអត្ថន័យរបស់វា និងអនុវត្តទៅតាមអ្វីដែលវាទាមទារ។
ឧត្តភាពរបស់អាពូហ៊ូរ៉យរ៉ោះ رضي الله عنه និងការយកចិត្តទុកដាក់របស់គាត់ចំពោះចំណេះដឹង។