إعدادات العرض
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ…
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ (អាល់មុមីនូន៖៥១)។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ៖១៧២)។ បន្ទាប់មកលោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Hausa Kurdî Português සිංහල Русский Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча తెలుగు ქართული Moore Magyar Svenska Македонски ಕನ್ನಡ Українська አማርኛ Kinyarwanda Oromoo ไทย Lietuvių Српски मराठी ਪੰਜਾਬੀ دری Malagasy O‘zbek தமிழ் Azərbaycan Wolof Češtinaالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ បរិសុទ្ធ ជ្រះស្អាតពីលក្ខណៈដែលមិនពេញលេញនិងមិនល្អ ហើយមានលក្ខណៈពេញលេញគ្រប់យ៉ាង។ ទ្រង់មិនទទួលយកទេនូវទង្វើ ពាក្យសម្ដី និងជំនឿណាដែលមិនល្អបរិសុទ្ធនោះឡើយ។ អ្វីដែលទ្រង់ទទួលយក គឺត្រូវតែជាអ្វីដែលស្អាតស្អំ បរិសុទ្ធ នោះគឺភាពជ្រះថ្លាចំពោះអល់ឡោះជាម្ចាស់ និងស្របតាមការចង្អុលបង្ហាញរបស់ណាពី ﷺ ។ មនុស្សមិនគប្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះដោយវិធីផ្សេងពីនេះឡើយ។ ហើយក្នុងចំណោមប្រការដ៏ចម្បងបំផុតដែលធ្វើឲ្យទង្វើរបស់អ្នកមានជំនឿមានភាពល្អបរិសុទ្ធ ស្អាតស្អំ គឺការទទួលទានចំណីអាហារដែលល្អៗ ស្អាតស្អំ និងស្របច្បាប់(ហាឡាល់)។ តាមរយៈនេះ ទង្វើរបស់គេក៏នឹងមានភាពស្អាតស្អផងដែរ។ ដូច្នេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើបណ្ដាអ្នកមានជំនឿដូចដែលទ្រង់បានបង្គាប់ប្រើបណ្ដាអ្នកនាំសារទាំងឡាយផងដែរដោយឲ្យទទួលទានចំណីអាហារដែលល្អត្រឹមត្រូវ(ហាឡាល់) និងសាងទង្វើកុសល ដោយទ្រង់មានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ (អាល់មុមីនូន៖៥១)។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ៖១៧២)។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានអំពីការទទួលទានចំណីអាហារដែលគេហាមឃាត់(ហារ៉ាំ) ដែលធ្វើឲ្យទង្វើកុសលរបស់ជននោះត្រូវខូចខាត និងមិនត្រូវបានគេទទួលយក ទោះបីជាមានហេតុផលខាងក្រៅដែលធ្វើឲ្យគេទទួលយកក៏ដោយ។ ក្នុងនោះមាន៖ ទីមួយ. ធ្វើដំណើរវែងឆ្ងាយក្នុងបំណងគោរពប្រតិបត្តិអល់ឡោះ ដូចជាការធ្វើហាជ្ជី ការតស៊ូក្នុងមាគ៌ាអល់ឡោះ ការភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងផ្សេងៗទៀត។ ទីពីរ. សក់កន្ទ្រីងកន្រ្ទើង រញ៉េរញ៉ៃដោយសារតែមិនបានសិត ខោអាវនិងខ្លួនប្រាណប្រឡាក់ធូលី ដែលបង្ហាញថាគេជាមនុស្សម្នាក់ដែលមានការលំបាក។ ទីបី. លើកដៃទាំងពីរឡើងលើមេឃដើម្បីបួងសួង។ ទីបួន. ទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់តាមរយៈព្រះនាមរបស់ទ្រង់៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! តែទោះជាមានមូលហេតុក្នុងការទទួលយកការបួងសួងទាំងនេះក៏ដោយ ក៏ការបួងសួងរបស់គេមិនត្រូវបានឆ្លើយតបឡើយ។ នេះដោយសារតែអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់របស់គេជារបស់ដែលត្រូវបានគេហាមឃាត់(ហារ៉ាំ) ហើយគេចិញ្ចឹមជីវិតដោយរបស់ដែលគេហាមឃាត់។ ដូចនេះ មិនងាយនឹងទទួលបានការឆ្លើយតបចំពោះអ្នកដែលមានលក្ខណៈបែបនេះឡើយ។ តើឲ្យគេទទួលយកការបួងសួងរបស់ជននោះយ៉ាងដូចមេ្ដច!?فوائد الحديث
បញ្ជាក់ពីភាពពេញលេញរបស់អល់ឡោះក្នុងអង្គរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងការវិនិច្ឆ័យរបស់ទ្រង់។
បង្គាប់ប្រើឲ្យធ្វើទង្វើកុសលដោយភាពជ្រះថ្លាចំពោះអល់ឡោះជាម្ចាស់ និងដើរតាមណាពី ﷺ ។
ប្រើប្រាស់អ្វីដែលជំរុញលើកទឹកចិត្តឲ្យគេធ្វើទង្វើនោះ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ”។ ដូចនេះ នៅពេលដែលអ្នកមានជំនឿដឹងថា នេះក៏ជាបទបញ្ជាមួយដែលគេបង្គាប់ប្រើចំពោះអ្នកនាំសារទាំងឡាយផងដែរ គេនឹងមានកម្លាំងចិត្តក្នុងការអនុវត្តតាមបទបញ្ជានោះ។
ក្នុងចំណោមប្រការដែលរារាំងការឆ្លើយតបចំពោះការបួងសួង គឺការទទួលទានអាហារដែលច្បាប់ហាមឃាត់(ហារ៉ាំ)។
ក្នុងចំណោមមូលហេតុនៃការឆ្លើយតបចំពោះការបួងសួង មានប្រាំប្រការ៖ ១. ធ្វើដំណើរវែងឆ្ងាយក្នុងគោលបំណងដើម្បីធ្វើការគោរពប្រតិបត្តិ ដូចជាធ្វើហាជ្ជី ជីហាទ និងការភ្ជាប់សាច់សាលោហិតជាដើម។ ២. ស្ថានភាពលំបាក។ ៣. លើកដៃទាំងពីរឡើងលើមេឃ។ ៤. ទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់ដោយយកចិត្តទុកដាក់ ហើយលើកឡើងពីលក្ខណៈសម្បត្តិរបស់ទ្រង់ម្តងហើយម្តងទៀត។ នេះគឺជាវិមូលហេតុដ៏ល្អបំផុតមួយដើម្បីឱ្យការបួងសួងទទួលបានការឆ្លើយតប។ ៥. ទទួលទានចំណីអាហារដែលល្អ ស្អាតស្អំ។
ការទទួលអាហារដែលល្អត្រឹមត្រូវ(ហាឡាល់) និងស្អាតស្អំ គឺជាមូលហេតុមួយដែលជួយឲ្យមនុស្សសាងទង្វើកុសល។
អាល់កទី បាននិយាយថា៖ ភាពស្អាតស្អំផ្ទុយនឹងភាពកខ្វក់។ នៅពេលដែល “ភាពស្អាតស្អំ” ត្រូវបានប្រើដើម្បីពិពណ៌នាអំពីអល់ឡោះ មានន័យថា ទ្រង់ត្រូវបានលើកតម្កើង និងស្អាតស្អំពីភាពខ្វះខាត និងពិការភាពទាំងឡាយ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលពាក្យ “ភាពស្អាតស្អំ” ត្រូវបានប្រើជាការពិពណ៌នាចំពោះខ្ញុំបម្រើទូទៅ គឺវាមានន័យថា ស្អាតស្អំអំពីភាពអសីលធម៌ និងអំពើអាក្រក់ ដែលផ្ទុយពីអ្វីដែលជាភាពស្អាតស្អំ បរិសុទ្ធ។ ម្យ៉ាងវិញទៀត នៅពេលដែល “ភាពស្អាតស្អំ” ត្រូវបានប្រើដើម្បីពណ៌នាអំពីលក្ខណៈនៃទ្រព្យសម្បត្តិ វាមានន័យថា ទ្រព្យសម្បត្តិទាំងនោះ គឺស្របច្បាប់(ហាឡាល) និងជាប្រភេទដែលល្អបំផុត។