“តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ?…

“តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ? ជាការពិតណាស់ វាគឺពិការភ្នែកម្ខាង ហើយវានឹងនាំមកជាមួយវានូវអ្វីមួយដូចជាឋានសួគ៌ និងឋាននរក។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ? ជាការពិតណាស់ វាគឺពិការភ្នែកម្ខាង ហើយវានឹងនាំមកជាមួយវានូវអ្វីមួយដូចជាឋានសួគ៌ និងឋាននរក។ អ្វីដែលវានិយាយថា ជាឋានសួគ៌ នោះវាជាឋាននរក។ ពិតប្រាកដណាស់ ខ្ញុំព្រមានពួកអ្នកដូចដែលណាពីនួហបានព្រមានក្រុមរបស់លោកដូច្នោះដែរ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ដល់បណ្តាសហាហ្ពាត់របស់លោកអំពីហ្ទាច់ហ្ជាល លក្ខណៈសម្បត្តិរបស់វា និងសញ្ញាសម្គាល់របស់វាដែលមិនធ្លាប់មានណាពីណាម្នាក់មុនលោកធ្លាប់បានប្រាប់នោះឡើយ ក្នុងចំណោមនោះគឺ៖ វាខ្វាក់ភ្នែកមួយចំហៀង។ ហើយអល់ឡោះបានផ្តល់ឱ្យវានូវនូវវត្ថុចម្លងដែលមើលទៅដូចជាឋានសួគ៌និងឋាននរក តាមការមើលនឃើញដោយភ្នែកទទេ។ ក៏ប៉ុន្តែឋានសួគ៌របស់វា គឺជាឋាននរក។ ចំណែកឯឋាននរករបស់វាវិញ គឺជាឋានសួគ៌។ ជនណាដែលស្តាប់បង្គាប់វា វានឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ដែលមនុស្សមើលឃើញនោះ។ តែតាមពិត វាជាភ្លើងដែលឆាបឆេះ។ ចំណែកឯអ្នកដែលប្រឆាំងនឹងវា វានឹងបញ្ចូលជននោះទៅក្នុងឋាននរកដែលមនុស្សមើលឃើញនោះ ខណៈដែលតាមពិត វាជាឋានសួគ៌ដ៏ប្រពៃ។ ក្រោយមក ណាពី ﷺ លោកបានព្រមានពួកយើងពីភាពវឹកវររបស់វា ដូចដែលណាពីនួហបានព្រមានក្រុមរបស់លោកដែរ។

فوائد الحديث

បញ្ជាក់ពីភាពធំធេងនៃភាពវឹកវររបស់ហ្ទាច់ហ្ជាល។

ការរួចផុតពីភាពវឹកវររបស់ហ្ទាច់ហ្ជាល គឺតាមរយៈសេចក្តីជំនឿដ៏ពិតប្រាកដ ការជ្រកកោនទៅកាន់អល់ឡោះជាម្ចាស់ ការសុំការការពារពីអល់ឡោះនៅក្នុងតះយិតចុងក្រោយ និងការទន្ទេញដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វី។

ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក ដោយលោកបានបញ្ជាក់ពីលក្ខណៈមួយចំនួនរបស់ហ្ទាច់ហ្ជាលដែលគ្មានណាពីណាម្នាក់មុនលោកធ្លាប់បានបញ្ជាក់។

التصنيفات

Belief in the Last Day, Portents of the Hour, Prophet's Mercy