ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម…

ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានដើរកាត់ផ្នូរពីរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ”។ ក្រោយមក លោកបានយកធាងល្មើស្រស់មួយ រួចពុះវាជាពីរ ហើយដោតនៅលើផ្នូរនីមួយៗ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាលោកធ្វើបែបនេះ? លោកឆ្លើយថា៖ “សង្ឃឹមថា គេនឹងបន្ធូរបន្ថយទណ្ឌកម្មដល់ពួកគេទាំងពីរ ដរាបណាធាងល្មើទាំងពីរនេះមិនទាន់ស្ងួត”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានដើរកាត់ផ្នូរចំនួនពីរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ម្ចាស់ផ្នូរទាំងពីរនេះពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម។ ពួកគេទាំងពីរមិនត្រូវបានគេដាក់ទណ្ឌកម្មព្រោះតែរឿងធំដុំអ្វីនោះទេតាមការយល់ឃើញរបស់ពួកអ្នក បើទោះបីជា(ជាក់ស្តែង)វាជារឿងធំដុំចំពោះអល់ឡោះជាម្ចាស់ក៏ដោយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនយកចិត្តទុកដាក់ក្នុងការការពាររាងកាយនិងសម្លៀកបំពាក់របស់ខ្លួនពីទឹកនោមនៅពេលបត់ជើងឡើយ។ ចំណែកឯម្នាក់ទៀត គឺតែងតែដើរនិយាយចាក់រុក ញុះញង់រវាងមនុស្សដោយពាំនាំពាក្យសម្តីរបស់អ្នកដទៃក្នុងបំណងបង្កគ្រោះថ្នាក់ បង្កជម្លោះ និងការប៉ះទង្គិចរវាងពួកគេ។

فوائد الحديث

ការនិយាយចាក់រុក និងការមិនសម្អាតខ្លួនពីទឹកនោម គឺជាបាបកម្មធំ និងជាមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មក្នុងផ្នូរ។

អល់ឡោះជាម្ចាស់ទ្រង់បង្ហាញនូវប្រការអាថ៌កំបាំងមួយចំនួន(ដូចជាទណ្ឌកម្មក្នុងផ្នូរ)ដើម្បីបង្ហាញពីសញ្ញានៃភាពជាណាពីរបស់ណាពី ﷺ។

ទង្វើនៃការកាត់ធាងល្មើជាពីរ ហើយដោតវានៅលើផ្នូរ គឺសម្រាប់តែណាពី ﷺ ប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់បានបង្ហាញឲ្យលោកបានដឹងពីស្ថានភាពរបស់ម្ចាស់ផ្នូរទាំងពីរ។ ដូចនេះ គេមិនអាចធ្វើទង្វើដូចគ្នានេះដោយធៀបនឹងទង្វើរបស់ណាពី ﷺ បានឡើយ ព្រោះគ្មាននរណាម្នាក់អាចដឹងពីស្ថានភាពរបស់អ្នកដែលនៅផ្នូរឡើយ។

التصنيفات

The Barzakh Life (After death Period), Blameworthy Morals, Terrors of the Graves