“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ…

“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានស្បថនឹងអល់ឡោះជាម្ចាស់ថា ជាការពិតណាស់ ជនណាក៏ដោយក្នុងចំណោមប្រជាជាតិនេះ មិនថាយូដា ឬគ្រឹស្ទាន ឬអ្នកផ្សេងក្រៅពីពួកគេទាំងពីរដែលការអំពាវនាវរបស់ណាពី ﷺ បានទៅដល់រូបគេ ក្រោយមក រូបគេបែរជាស្លាប់ទៅដោយមិនមានជំនឿលើលោកទេនោះ គឺរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរកដែលពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។

فوائد الحديث

សាររបស់ណាពី ﷺ គឺសម្រាប់មនុស្សជាតិទាំងអស់ ហើយការគោរពតាមលោក គឺជាកាតព្វកិច្ច។ ចំណែកឯច្បាប់បញ្ញត្តិរបស់លោក គឺនិរាករណ៍នូវច្បាប់បញ្ញត្តិទាំងអស់ដែលមានពីមុន។

អ្នកដែលបដិសេធណាពី ﷺ នោះការអះអាងរបស់គេដែលថា ខ្លួនមានជំនឿលើណាពីផ្សេងទៀតទាំងអស់ គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ។

អ្នកដែលមិនដែលបានឮអំពីណាពី ﷺ ហើយការអំពាវនាវរបស់អ៊ីស្លាមក៏មិនបានទៅដល់រូបគេដែរនោះ ជននោះត្រូវបានគេអនុគ្រោះ ហើយជោគវាសនារបស់គេនៅថ្ងៃបរលោក គឺស្ថិតលើអល់ឡោះជាម្ចាស់។

ការទទួលយកអ៊ីស្លាមធ្វើជាសាសនានៅតែអាចផ្តល់ផលប្រយោជន៍ ទោះបីជារូបគេជិតស្លាប់ហើយក៏ដោយ និងសូម្បីតែក្នុងពេលដែលរូបគេឈឺធ្ងន់ហើយក៏ដោយ ដរាបណាព្រលឹងមិនទាន់មកដល់បំពង់ក។

ការចាត់ទុកសាសនារបស់ពួកគ្មានជំនឿ(ក្នុងចំណោមនោះ គឺសាសនាយូដា និងសាសនាគ្រឹស្ទាន) ថាជាសាសនាត្រឹមត្រូវ គឺនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)។

ការលើកឡើងអំពីយូដានិងគ្រឹស្ទាននៅក្នុងហាទីស្ហនេះ គឺដើម្បីឲ្យអ្នកដទៃទៀតក្រៅពីពួកគេមានការប្រុងប្រយ័ត្ន។ នោះគឺដោយសារពួកយូដា និងពួកគ្រឹស្ទាន គឺពួកគេមានគម្ពីរ(មកពីអល់ឡោះជាម្ចាស់)។ ហើយប្រសិនបើនេះជាស្ថានភាពរបស់ពួកគេ ដូចនេះ អ្នកដទៃទៀតក្រៅពីពួកគេដែលគ្មានគម្ពីរ(មកពីអល់ឡោះ)សោះ គឺកាន់តែធ្ងន់ធ្ងរថែមទៀត។ ហេតុនេះ ចាំបាច់លើពួកគេទាំងអស់គ្នាត្រូវតែចូលសាសនារបស់លោក និងគោរពប្រតិបត្តិតាមលោក ﷺ។

التصنيفات

Our Prophet Muhammad, may Allah's peace and blessings be upon him