إعدادات العرض
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ…
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە සිංහල ไทย دری Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda Српски тоҷикӣ O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan bm ქართული Македонски Lingala Ελληνικά Akanالشرح
ណាពី សអវ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលពន្យារពេលសងបំណុល ដល់អ្នកដែលជំពាក់បំណុលខ្លួន ឬលើកលែងបំណុលឲ្យអ្នកដែលជំពាក់ ការតបស្នងសម្រាប់ជននោះ គឺអល់ឡោះជាម្ចាស់នឹងឲ្យគាត់បានជ្រកក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃបរលោក ជាថ្ងៃដែលព្រះអាទិត្យបន្ទាបខ្លួនមកជិតក្បាលមនុស្សលោកបំផុតដែលធ្វើឲ្យពួកគេក្តៅយ៉ាងខ្លាំង។ នៅថ្ងៃនោះ គ្មាននរណាម្នាក់មានម្លប់ជ្រកឡើយ លើកលែងតែជនណាដែលអល់ឡោះបានឲ្យគេជ្រកក្រោមម្លប់(របស់ទ្រង់)ប៉ុណ្ណោះ។فوائد الحديث
ឧត្តមភាពនៃការជួយសម្រួលការលំបាកដល់ខ្ញុំបម្រើរបស់អល់ឡោះ ហើយវាជាមូលហេតុមួយដែលធ្វើឲ្យរូបគេរួចផុតពីភាពរន្ធត់នៃថ្ងៃបរលោក។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។