إعدادات العرض
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។…
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
[صحيح] [رواه أبو داود والترمذي وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Кыргызча Lietuvių Kinyarwanda नेपाली or ಕನ್ನಡ Română Soomaali Српски Wolof Українська Moore Azərbaycan ქართული Magyar Македонски bm አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកដែលមានក្តីមេត្តាករុណាចំពោះអ្នកដទៃ អល់ឡោះជាម្ចាស់ដ៏មហាសប្បុរសនឹងមានក្តីមេត្តាចំពោះពួកគេវិញដោយភាពសប្បុរសរបស់ទ្រង់ដែលគ្របដណ្តប់លើអ្វីៗទាំងអស់ ជាការតបស្នងដ៏សមហេតុផលបំផុត។ បន្ទាប់មក ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យមានក្តីមេត្តាករុណាចំពោះអ្នកដែលនៅលើផែនដីទាំងអស់ ទាំងចំពោះមនុស្ស សត្វ បក្សី ក៏ដូចជាភាវៈផ្សេងៗទៀត។ ហើយការតបស្នងចំពោះរឿងនោះ គឺអល់ឡោះជាម្ចាស់ដែលគង់នៅលើមេឃនឹងមានក្តីមេត្តាចំពោះអ្នកទាំងនោះវិញ។فوائد الحديث
សាសនាឥស្លាម គឺជាសាសនានៃក្តីមេត្តាករុណា។ ទាំងអស់នោះ គឺឈរឡើងនៅលើការគោរពប្រតិបត្តិចំពោះអល់ឡោះ និងការធ្វើល្អទៅកាន់សត្វលោករបស់ទ្រង់។
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលមានក្តីមេត្តាករុណាបំផុត។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ ជាអ្នកដែលផ្តល់ក្តីមេត្តាករុណាទៅចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូចនេះ អ្នកដែលមានក្តីមេត្តាទាំងឡាយ គឺត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេវិញ។