إعدادات العرض
“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់…
“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە Hausa ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული mk Српски lnالشرح
ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបដល់ ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល់ឡោះដែលមានសម្រាប់តែទ្រង់ ឬថាលោកដឹងនូវប្រការអាថ៌កំបាំង ឬបួងសួងបួងសុំពីលោករួមនឹងអល់ឡោះជាម្ចាស់ ដូចពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានធ្វើជាមួយណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ បន្ទាប់មក លោកបានបញ្ជាក់ថា រូបលោកគ្រាន់តែជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះប៉ុណ្ណោះ និងបានបង្គាប់ប្រើពួកយើងឲ្យនិយាយអំពីរូបលោកថា៖ រូបលោក គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។فوائد الحديث
ការព្រមានពីការបំពានព្រំដែនច្បាប់ក្នុងការលើកតម្កើងនិងកោតសរសើរនរណាម្នាក់ ព្រោះវានាំទៅរកអំពើស្ហ៊ីរិក។
អ្វីដែលណាពី ﷺ លោកបានព្រមាន គឺពិតជាបានកើតឡើងប្រាកដមែននៅក្នុងប្រជាជាតិនេះ ដោយមានក្រុមដែលជ្រុលនិយមចំពោះរ៉ស៊ូលុលឡោះ ﷺ មានក្រុមដែលជ្រុលនិយមចំពោះក្រុមគ្រួសាររបស់លោក(آل البيت) និងមានក្រុមដែលជ្រុលនិយមចំពោះកុសលបុគ្គល(វ៉ើលី) ហើយពួកគេទាំងអស់ក៏បានធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិក។
រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាខ្ញុំបម្រើរបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាខ្ញុំបម្រើម្នាក់ដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដែលគេមិនអនុញ្ញាតឱ្យបង្វែរជូនលោកនូវអ្វីមួយដែលជាលក្ខណៈពិសេសនៃព្រះជាម្ចាស់នោះឡើយ។
រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាអ្នកនាំសាររបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចាំបាច់ត្រូវតែជឿជាក់លើរូបលោក និងដើរតាមលោក។