“ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។…

“ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។

[صحيح بمجموع طرقه] [رواه أبو داود والنسائي في الكبرى وأحمد]

الشرح

ណាពី ﷺ លោកបានហាមឃាត់អ្នកមូស្លីមមិនឲ្យនិយាយថា៖ “អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)” ឬក៏ “អ្វីដែលអល់ឡោះ និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)”នោះឡើយ។ នោះគឺដោយសារតែឆន្ទៈ និងចេតនារបស់អល់ឡោះ គឺមានលក្ខណៈទូទៅចង់ គ្មាននរណាម្នាក់រួមចំណែកជាមួយទ្រង់ក្នុងរឿងនេះឡើយ។ ហើយចំពោះការប្រើឃ្នាប់ “និង” នៅក្នុងប្រយោគ បង្ហាញពីការរួមចំណែករបស់នរណាម្នាក់ជាមួយអល់ឡោះ និងការដាក់បុគ្គលនោះស្មើនឹងអល់ឡោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។ ដូចនេះ គេត្រូវដាក់ចេតនារបស់ខ្ញុំបម្រើអល់ឡោះស្ថិតនៅក្រោមចេតនារបស់អល់ឡោះ ដោយប្រើពាក្យ “បន្ទាប់មក” ជំនួសឱ្យពាក្យ “និង” ព្រោះពាក្យ “បន្ទាប់មក” បង្ហាញពីការកើតឡើងនៅពេលក្រោយ និងចន្លោះពេលដែលមកបន្ទាប់។

فوائد الحديث

ហាមឃាត់ការនិយាយថា៖ “អ្វីដែលអល់ឡោះ និងអ្នកមានចេតនា(វានឹងកើតឡើង)” ព្រមទាំងពាក្យពេចន៍ស្រដៀងគ្នានេះដែលភ្ជាប់ជាមួយអល់ឡោះដោយប្រើពាក្យ “និង” ព្រោះវាជាប្រការស្ហ៊ីរិកនៅក្នុងពាក្យសម្ដី។

អនុញ្ញាតឱ្យនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា បន្ទាប់មកទើបចេតនារបស់អ្នក(វានឹងកើតឡើង)” ហើយនិងពាក្យពេចន៍ស្រដៀងគ្នានេះដែលភ្ជាប់ជាមួយអល់ឡោះដោយប្រើពាក្យ “បន្ទាប់មក” ព្រោះអ្វីដែលគេហាមឃាត់មិនមាននៅក្នុងវានោះឡើយ។

ទទួលស្គាល់ថា អល់ឡោះជាម្ចាស់ទ្រង់មានចេតនា ហើយខ្ញុំបម្រើរបស់អល់ឡោះក៏មានចេតនាដែរ ប៉ុន្តែចេតនាឬការចង់បានរបស់ខ្ញុំបម្រើអល់ឡោះ គឺអាស្រ័យទៅតាមចេតនារបស់អល់ឡោះជាម្ចាស់។

ហាមឃាត់ការរួមបញ្ចូលចេតនារបស់អល់ឡោះជាមួយនឹងអ្វីដែលជាការបង្កើតរបស់ទ្រង់ សូម្បីតែនៅក្នុងទម្រង់នៃពាក្យសម្តីក៏ដោយ។

ប្រសិនបើអ្នកដែលនិយាយនោះមានជំនឿថា ចេតនារបស់ខ្ញុំបម្រើអល់ឡោះស្មើគ្នាទៅនឹងចេតនារបស់អល់ឡោះជាម្ចាស់ទាក់ទងនឹងភាពពេញលេញនិងលក្ខណៈទូទៅរបស់ទ្រង់ ឬជឿថាខ្ញុំបម្រើអល់ឡោះមានចេតនាដោយឯករាជ្យ នោះវាជាស្ហ៊ីរិកធំ។ ប៉ុន្តែប្រសិនបើគេជឿថា គេមានឋានៈទាបជាងអល់ឡោះ នោះវាជាស្ហ៊ីរិកតូច។

التصنيفات

Oneness of Allah's Worship