إعدادات العرض
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក…
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
[حسن] [رواه أحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە دری Кыргызча or Kinyarwanda नेपाली Română Lietuvių ಕನ್ನಡ Nederlands Soomaali Српски Українська Wolof Moore ქართული Azərbaycan Magyar Македонски Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Türkçe አማርኛ O‘zbekالشرح
ណាពី ﷺ លោកបានប្រាប់ពីប្រភេទមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិតដោយការសឡាតនៅទីនោះ និងសឡាតតម្រង់ឆ្ពោះទៅទីនោះ។فوائد الحديث
ហាមឃាត់ការសាងសង់ម៉ាស្ជិតនៅលើផ្នូរ ព្រោះវាជាមធ្យោបាយនាំទៅរកប្រការស្ហ៊ីរិក(ពហុទេពនិយម)។
ហាមឃាត់ការសឡាតនៅឯទីផ្នូរ ទោះបីជាគេមិនបានសង់ម៉ាស្ជិតនៅទីនោះក៏ដោយ ព្រោះពាក្យថាម៉ាស្ជិត គឺសំដៅលើកន្លែងដែលគេក្រាបស៊ូជោត(ថ្វាយបង្គំ) ទោះបីជាគ្មានជាសំណង់អគារនៅទីនោះក៏ដោយ។
អ្នកដែលយកផ្នូរកុសលបុគ្គលទាំងឡាយធ្វើជាម៉ាស្ជិតសម្រាប់សឡាត គឺជាប្រភេទមនុស្សដែលអាក្រក់បំផុត ទោះបីជាពួកគេអះអាងថា ពួកគេធ្វើនោះ គឺក្នុងបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ក៏ដោយ។
التصنيفات
Portents of the Hour