إعدادات العرض
មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ…
មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។
អំពី អាពូហ្ពាស្ហៀរ អាល់អាន់សរីយ៍ رضي الله عنه ពិតណាស់ គាត់ធ្លាប់នៅជាមួយរ៉ស៊ូលុលឡោះ ﷺ ក្នុងការធ្វើដំណើរមួយចំនួនរបស់លោក។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនអ្នកនាំសារម្នាក់ឲ្យទៅប្រកាសប្រាប់មនុស្សលោក (ខណៈដែលពួកគេកំពុងស្ថិតនៅកន្លែងគេងរបស់ពួកគេ)ថា៖ “មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan ქართული тоҷикӣ bm Македонскиالشرح
នៅក្នុងការធ្វើដំណើរមួយចំនួនរបស់ណាពី ﷺ ខណៈដែលមនុស្សម្នាកំពុងស្ថិតនៅកន្លែងគេងរបស់ពួកគេ និងនៅក្នុងតង់របស់ពួកគេ លោកបានប្រើមនុស្សម្នាក់ឲ្យទៅប្រកាសប្រាប់ពួកគេដោយប្រើពួកគេឲ្យកាត់ចេញនូវចំណងខ្សែដែលពាក់នៅនឹងកសត្វអូដ្ឋ ទោះជាចំណងខ្សែដែលធ្វើពីខ្សែធ្នូ ឬជាអ្វីផ្សេងក្រៅពីនេះ ដូចជាកណ្តឹង ឬស្បែកជើងជាដើម។ ពួកគេពាក់ចំណងខ្សែលើកសត្វអូដ្ឋរបស់ពួកគេដោយសារតែពួកគេជឿថា ការធ្វើដូច្នោះអាចការពារពីជំងឺក្តៅភ្នែកបាន។ ដូចនេះ ទើបគេប្រើពួកគេឲ្យកាត់វាចេញ ពីព្រោះវាមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបន្តិចឡើយ ហើយពិតណាស់ ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។فوائد الحديث
ហាមឃាត់ចំពោះការពាក់ខ្សែក ឬខ្សែបន្តោងផ្សេងៗដើម្បីផ្តល់ផលប្រយោជន៍ ឬការពារពីព្រោះថ្នាក់ ព្រោះការធ្វើដូច្នោះស្ថិតក្នុងចំណោមអំពើស្ហ៊ីរិក។
ការពាក់ខ្សែអ្វីផ្សេងក្រៅពីខ្សែធ្នូ ប្រសិនបើគ្រាន់តែដើម្បីលម្អ ឬនាំផ្លូវសត្វ ឬចងសត្វ គឺគ្មានបញ្ហាអ្វីឡើយ។
ចាំបាច់ត្រូវហាមឃាត់ពីប្រការអាក្រក់ទៅតាមលទ្ធភាព។
ចាំបាច់ជាប់ជំពាក់ចិត្តនឹងអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។
التصنيفات
Oneness of Allah's Worship