إعدادات العرض
“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។
“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ ដូចជាពួកគ្មានជំនឿ ឬពួកដែលប្រព្រឹត្តល្មើស ឬបណ្តាអ្នកសាងកុសល(តាមរយៈការធ្វើទង្វើណាមួយដែលជាលក្ខណៈពិសេសសម្រាប់តែក្រុមនោះ មានជាអាទិ៍ គោលជំនឿ ការគោរពបូជា ឬទំនៀមទម្លាប់) គឺរូបគេស្ថិតក្នុងចំណោមក្រុមនោះហើយ ពីព្រោះការប្រដូចខ្លួនទៅនឹងពួកគេផ្នែកខាងក្រៅ គឺនាំឲ្យរូបគេប្រដូចខ្លួនទៅនឹងក្រុមនោះផ្នែកខាងក្នុងផងដែរ។ ហើយគ្មានអ្វីសង្ស័យនោះឡើយដែលថា ការប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺមកពីដោយសារតែរូបគេចាប់អារម្មណ៍ចំពោះក្រុមនោះ ហើយអាចនាំឲ្យរូបគេស្រឡាញ់ក្រុមនោះ និងលើកតម្កើងពួកគេ ព្រមទាំងទោរទន់ទៅរកពួកគេ ហើយវាក៏អាចនាំបុគ្គលនោះឲ្យប្រដូចខ្លួនទៅនឹងក្រុមនោះផ្នែកខាងក្នុង និងនៅក្នុងការគោរពសក្ការៈផងដែរ។ (សូមអល់ឡោះបញ្ចៀសពីរឿងនេះផងចុះ)។فوائد الحديث
ព្រមានពីការប្រដូចខ្លួនទៅនឹងពួកគ្មានជំនឿ និងពួកដែលប្រព្រឹត្តល្មើស។
ជំរុញឲ្យប្រដូចខ្លួនទៅនឹងបណ្តាអ្នកដែលសាងកុសល និងយកតម្រាប់តាមពួកគេ។
ការប្រដូចខ្លួន(ទៅនឹងក្រុមណាមួយ)ផ្នែកខាងក្រៅ គឺនាំមកនូវការស្រឡាញ់(ចំពោះក្រុមនោះ)ផ្នែកខាងក្នុង។
មនុស្សម្នាក់ៗនឹងទទួលនូវការព្រមាននិងអំពើបាបទៅតាមកម្រិតនៃប្រដូចខ្លួន និងប្រភេទនៃការប្រដូចខ្លួននោះ។
ហាមឃាត់ពីការប្រដូចខ្លួនទៅនឹងពួកគ្មានជំនឿចំពោះសាសនារបស់ពួកគេ និងទំនៀមទម្លាប់នានាដែលមានសម្រាប់តែក្រុមពួកគេ។ រីឯប្រសិនបើរឿងនោះមិនពាក់ព័ន្ធនឹងសាសនានិងទំនៀមទម្លាប់របស់ពួកគេ ដូចជាការរៀនសិប្បកម្មជាដើមនោះ គឺមិនចូលក្នុងការហាមឃាត់ខាងលើនោះឡើយ។
التصنيفات
Forbidden Emulation