إعدادات العرض
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Português Kurdî മലയാളം Kiswahili සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Română Kinyarwanda తెలుగు Lietuvių Nederlands Soomaali Shqip Српски Deutsch Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar தமிழ் Македонски မြန်မာ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbekالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះការស្បថនឹងជីដូនជីតា។ ហេតុនេះ ជនណាដែលចង់ស្បថ គឺគេត្រូវស្បថនឹងអល់ឡោះជាម្ចាស់តែមួយគត់ ហើយមិនត្រូវស្បថនឹងអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ក្រោយមក អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានរំលឹកថា គាត់មិនដែលស្បថនឹងជីដូនជីតាឡើយ តាំងពីពេលដែលគាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ដូចនេះមក មិនថាដោយចេតនា មិនថាពាំនាំសម្ដីរបស់អ្នកដទៃដែលស្បថនឹងអ្វីក្រៅពីអល់ឡោះ។فوائد الحديث
ហាមឃាត់ចំពោះការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ហើយការលើកយកដូនតាមកបញ្ជាក់(ក្នុងហាទីស្ហ) ព្រោះការស្បថនឹងដូនតាបែបនេះ គឺជាទំនៀមទម្លាប់នៃសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។
សម្បថ គឺជាការស្បថនឹងអល់ឡោះ ឬព្រះនាមរបស់អល់ឡោះ ឬលក្ខណៈសម្បត្តិរបស់ទ្រង់លើរឿងអ្វីមួយដើម្បីជាការបញ្ជាក់។
បញ្ជាក់ពីឧត្តមភាពរបស់អ៊ូមើរ رضي الله عنه ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះបទបញ្ជារបស់រ៉ស៊ូលុលឡោះ ﷺ និងការឆាប់យល់របស់គាត់។
التصنيفات
Oneness of Allah's Worship