إعدادات العرض
ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។…
ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Kurdî Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Oromoo Wolof Soomaali Tagalog Français Azərbaycan Українська Português bm Deutsch தமிழ் ქართული Македонски Magyar فارسی Русский 中文 አማርኛ Malagasyالشرح
បុរសម្នាក់បានសួរណាពី ﷺ ពីកត្តាទាំងពីរដែលចាំបាច់ត្រូវចូលឋានសួគ៌ និងចាំបាច់ត្រូវចូលឋាននរក។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ ជាការពិតណាស់ កត្តាដែលចាំបាច់ត្រូវចូលឋានសួគ៌ គឺមនុស្សត្រូវស្លាប់ក្នុងខណៈពេលដែលគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯកត្តាដែលចាំបាច់ត្រូវចូលឋាននរកនោះ គឺការដែលមនុស្សស្លាប់ក្នុងខណៈពេលដែលគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ ដោយពួកគេបង្កើតដៃគូសម្រាប់អល់ឡោះចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈ ឬចំពោះភាពជាព្រះជាម្ចាស់ដែលជាអ្នកគ្រប់គ្រង ឬចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។فوائد الحديث
បង្ហាញពីឧត្តមភាពនៃជំនឿឯកទេពនិយម(តាវហេទ)។ ជនណាដែលស្លាប់ក្នុងនាមជាអ្នកមានជំនឿដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយទេនោះ នឹងបានចូលឋានសួគ៌។
បង្ហាញពីគ្រោះថ្នាក់នៃអំពើពហុទេពនិយម(ស្ហ៊ីរិក)។ ជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងត្រូវចូលឋាននរក។
អំពើល្មើសរបស់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ក្នុងខ្លួន គឺស្ថិតក្រោមចេតនារបស់អល់ឡោះ។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសដល់ពួកគេ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋានសួគ៌។