إعدادات العرض
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ…
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Kiswahili தமிழ் دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan mr ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានព្រមានដល់អ្នកដែលនៅតែបន្តបំពាន ប្រព្រឹត្តអំពើល្មើស ប្រការស្ហ៊ីរិក និងបំពានលើសិទ្ធិអ្នកដទៃថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពន្យារពេលដល់ពួកដែលបំពាន និងឲ្យពួកគេមានអាយុវែង និងទ្រព្យសម្បត្តិហូរហៀរដោយមិនដាក់ទណ្ឌកម្មភ្លាមៗដល់ពួកគេឡើយ។ តែប្រសិនបើពួកគេមិនសារភាពកំហុសចំពោះអល់ឡោះ នោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ មិនដោះលែងពួកគេ និងមិនទុកឲ្យពួកគេរួចខ្លួនឡើយ ព្រោះតែការបំពានដ៏ច្រើនលើសលប់របស់ពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានសូត្រអាយ៉ាត់៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។فوائد الحديث
ចាំបាច់លើអ្នកដែលមានប្រាជ្ញាស្មារតីពេញលេញត្រូវរួសរាន់ក្នុងការសារភាពកំហុស។ ជាការពិតណាស់ គេមិនអាចមានសុវត្ថិភាពរួចផុតពីផែនការរបស់អល់ឡោះនោះឡើយ ប្រសិនបើគេនៅតែបន្តបំពាន។
ការពន្យារពេលរបស់អល់ឡោះដល់ពួកដែលបំពាន និងមិនដាក់ទណ្ឌកម្មពួកគេភ្លាមៗ គឺជាការល្បួងដល់ពួកគេ និងធ្វើឲ្យពួកគេកាន់តែទទួលនូវទណ្ឌកម្មទ្វេដងប៉ុណ្ណោះ ប្រសិនបើពួកគេមិនសារភាពកំហុសចំពោះទ្រង់។
ការបំពាន គឺជាមូលហេតុមួយដែលធ្វើឲ្យអល់ឡោះដាក់ទណ្ឌកម្មចំពោះប្រជាជាតិទាំងឡាយ។
នៅពេលដែលអល់ឡោះបំផ្លាញភូមិស្រុកណាមួយ ជាការពិតណាស់ នៅក្នុងភូមិស្រុកនោះអាចមានអ្នកដែលធ្វើល្អ។ ដូចនេះ នៅថ្ងៃបរលោក អ្នកទាំងនោះនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញក្នុងសភាពល្អនៅពេលដែលពួកគេបានស្លាប់នោះ។ ហើយពួកគេមិនទទួលរងគ្រោះថ្នាក់ជាមួយនឹងគេឯង ដោយការដាក់ទណ្ឌកម្មនោះឡើយ។