إعدادات العرض
“នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា…
“នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។
អំពី អាល់ហ្ពារ៉ក ពិន អាហ្ស៊ិប رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។ នេះហើយគឺជាអត្ថន័យនៃបន្ទូលរបស់អល់ឡោះដែលទ្រង់បានមានបន្ទូលថា៖ ﴿يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالْقَوْلِ الثَّابِتِ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ﴾ [سورة ابراهيم(27)] (អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹងពាក្យពេចន៍ដែលរឹងមាំ(ពាក្យស្ហាហាហ្ទះ)ទាំងក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली Română മലയാളം Nederlands తెలుగు پښتو Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛالشرح
អ្នកមានជំនឿនឹងត្រូវបានគេសួរសំណួរនៅក្នុងផ្នូរដោយម៉ាឡាអ៊ីកាត់ពីរនាក់ដែលទទួលបន្ទុកលើកិច្ចការនេះគឺ មុនកើរ និង ណាកៀរ ដូចដែលមានបញ្ជាក់នៅក្នុងហាទីស្ហជាច្រើនពីឈ្មោះទាំងពីរនេះ។ ពេលនោះ រូបគេនឹងធ្វើសាក្សីថា “لا إله إلا الله محمد رسول الله” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដទេ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ)។ ណាពី ﷺ បានមានប្រសាសន៍ថា នេះហើយជាពាក្យពេចន៍ដែលរឹងមាំ(القول الثابت)ដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីពាក្យនេះថា៖ ﴿يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالْقَوْلِ الثَّابِتِ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ﴾ [سورة ابراهيم(27)] (អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹងពាក្យពេចន៍ដែលរឹងមាំ(ពាក្យស្ហាហាហ្ទះ)ទាំងក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក)។فوائد الحديث
បញ្ជាក់ថា ពិតណាស់ ការសួរសំណួរនៅក្នុងផ្នូរ គឺមានពិត។
ភាពសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ដោយការពង្រឹងពួកគេលើពាក្យពេចន៍ដែលរឹងមាំ។
ឧត្តមភាពនៃការធ្វើសាក្សីទទួលស្គាល់ពីជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់(តាវហេទ) និងការស្លាប់ក្នុងស្ថានភាពនេះ។
ការពង្រឹងរបស់អល់ឡោះដល់អ្នកមានជំនឿនៅក្នុងលោកិយនេះតាមរយៈការឲ្យពួកគេមានភាពនឹងនរលើសេចក្តីជំនឿនិងដើរតាមមាគ៌ាត្រឹមត្រូវ ពង្រឹងដល់ពួកគេនៅពេលស្លាប់តាមរយៈការឲ្យពួកគេស្លាប់លើជំនឿឯកទេពនិយម(តាវហេទ) និងពង្រឹងនៅក្នុងផ្នូរនៅពេលដែលម៉ាឡាអ៊ីកាត់ទាំងពីសួរចម្លើយ។