“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ

“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលបដិសេធ(មិនចង់ចូលឋានសួគ៌)នោះ? លោកបានឆ្លើយថា៖ “អ្នកដែលប្រតិបត្តិតាមខ្ញុំនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលមិនប្រតិបត្តិតាមខ្ញុំ គេពិតជាបានបដិសេធ”។

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រជាជាតិ(អ៊ូម៉ាត់)របស់លោកទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធមិនចង់ចូលប៉ុណ្ណោះ។ ពេលនោះ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅដែលបដិសេធមិនចង់ចូលឋានសួគ៌នោះ? ណាពី សអវ លោកបានឆ្លើយថា៖ អ្នកដែលប្រតិបត្តិតាម និងដើរតាមរ៉ស៊ូលុលឡោះ ﷺ ពួកគេនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលប្រឆាំង មិនប្រតិបត្តិតាមបទបញ្ញត្តិឥស្លាមដែលលោកបាននាំមក ជាការពិតណាស់ ជននោះហើយដែលបដិសេធមិនចង់ចូលឋានសួគ៌តាមរយៈទង្វើអាក្រក់ដែលគេបានសាងនោះ។

فوائد الحديث

ជាការពិតណាស់ ការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ គឺជាការគោរពប្រតិបត្តិតាមអល់ឡោះ ហើយការប្រព្រឹត្តល្មើសប្រឆាំងនឹងរ៉ស៊ូលុលឡោះ ﷺ ក៏ជាការប្រព្រឹត្តល្មើសប្រឆាំងនឹងអល់ឡោះដែរ។

ការគោរពប្រតិបត្តិតាមណាពី ﷺ គឺនាំឲ្យបុគ្គលនោះបានចូលឋានសួគ៌ ហើយការប្រព្រឹត្តល្មើសប្រឆាំងនឹងលោក គឺនាំឲ្យបុគ្គលនោះចូលឋាននរក។

ជាដំណឹងរីករាយដល់អ្នកដែលគោរពប្រតិបត្តិក្នុងចំណោមប្រជាជាតិនេះ ដោយពួកគេទាំងអស់គ្នានឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។

ក្តីករុណារបស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក និងការយកចិត្តទុកដាក់របស់លោកលើការចង្អុលបង្ហាញពួកគេ។