إعدادات العرض
“បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា…
“បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
មានន័យថា៖ អំពីអាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
[صحيح] [رواه البخاري]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands తెలుగు Kiswahili தமிழ் دری Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan bm ქართული Македонски Ελληνικά Akan አማርኛ Malagasyالشرح
ណាពី សអវ លោកបានប្រាប់យើងថា ពិតណាស់អល់ឡោះជាម្ចាស់នៅពេលដែលទ្រង់ចង់ឲ្យនរណាម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ គឺទ្រង់នឹងសាកល្បងរូបគេទាំងចំពោះខ្លួនប្រាណរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ព្រោះថាការសាកល្បងនោះ អាចធ្វើឲ្យអ្នកមានជំនឿវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តាមរយៈការបួងសួងទៅកាន់ទ្រង់ ជម្រុះចោលនូវបាបកម្មទាំងឡាយ ព្រមទាំងលើកឋានៈរបស់ពួកគេផងដែរ។فوائد الحديث
ជាការពិតណាស់ អ្នកមានជំនឿនឹងត្រូវប្រឈមនឹងការសាកល្បងជាច្រើនប្រភេទ។
ការសាកល្បង អាចជាសញ្ញានៃក្តីស្រឡាញ់របស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដើម្បីទ្រង់លើកឋានៈសក្តិរបស់គេ តម្លើងឋានៈរបស់គេឲ្យបានខ្ពស់ និងជម្រុះចោលនូវបាបកម្មរបស់គេ។
ជំរុញឲ្យមានភាពអត់ធ្មត់នៅពេលជួបប្រទះគ្រោះផ្សេងៗ និងមិនត្រូវមានការតក់ស្លុតឡើយ។
التصنيفات
Issues of Divine Decree and Fate