إعدادات العرض
ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់…
ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ
អំពី មូអាស رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Kurdî Hausa മലയാളം తెలుగు Kiswahili ไทย پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Oromoo Wolof Soomaali Tagalog Français Azərbaycan Українська Português bm தமிழ் ქართული Deutsch Македонски فارسی Magyar Русский 中文الشرح
ណាពី ﷺ លោកបានបញ្ជាក់ពីសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយនិងសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះចំពោះទ្រង់។ ចំពោះសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ គឺពួកគេត្រូវតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយនោះឡើយ។ ក្រោយមក មូអាសបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដើម្បីឲ្យពួកគេសប្បាយចិត្ត និងរីករាយចំពោះការប្រោសប្រទាននេះដែរឬទេ? ពេលនោះ ណាពី ﷺ បានហាមមូអាស ព្រោះខ្លាចក្រែងធ្វើឲ្យពួកគេផេ្ដកផ្ដួលលើរឿងនោះ។فوائد الحديث
បញ្ជាក់ពីសិទ្ធិរបស់អល់ឡោះដែលទ្រង់បានដាក់វាជាកាតព្វកិច្ចទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ នោះគឺ ពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត។
បញ្ជាក់ពីសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់ដាក់វាជាកាតព្វកិច្ចលើអង្គឯងផ្ទាល់ ជាការប្រោសប្រទាន និងក្តីសប្បុរសអំពីទ្រង់ នោះគឺទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងមិនដាក់ទណ្ឌកម្មពួកគេឡើយ។
ហាទីស្ហនេះ គឺជាដំណឹងរីករាយដ៏ធំធេងមួយសម្រាប់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ដែលមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ ដោយកន្លែងវិលត្រឡប់របស់ពួកគេ គឺការចូលឋានសួគ៌។
មូអាសបានប្រាប់ហាទីស្ហនេះដល់អ្នកផ្សេងបានដឹងមុនពេលគាត់ស្លាប់ ព្រោះខ្លាចធ្លាក់ក្នុងបាបកម្មនៃការលាក់ចំណេះដឹង។
ជាការព្រមានចំពោះអ្នកណាម្នាក់មិនឱ្យផ្សព្វផ្សាយហាទីស្ហមួយចំនួនដល់មនុស្សមួយចំនួនបានដឹង នៅពេលដែលខ្លាចក្រែងពួកគេយល់មិនដល់ពីអត្ថន័យរបស់វាបានត្រឹមត្រូវ។ នេះគឺចំពោះហាទីស្ហដែលមិនមានពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិណាមួយ ហើយក៏មិនពាក់ព័ន្ធនឹងទោសណាមួយក្នុងចំណោមទោសដែលកំណត់ដោយច្បាប់ឥស្លាម។
អំពើល្មើសរបស់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ក្នុងខ្លួន គឺស្ថិតក្រោមចេតនារបស់អល់ឡោះ។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសដល់ពួកគេ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋានសួគ៌។