إعدادات العرض
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់ខ្ញុំចំពោះកំហុសឆ្គងដោយអចេតនា…
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់ខ្ញុំចំពោះកំហុសឆ្គងដោយអចេតនា ការភ្លេចភ្លាំង និងអ្វីដែលពួកគេត្រូវបានគេបង្ខិតបង្ខំ”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់ខ្ញុំចំពោះកំហុសឆ្គងដោយអចេតនា ការភ្លេចភ្លាំង និងអ្វីដែលពួកគេត្រូវបានគេបង្ខិតបង្ខំ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල دری অসমীয়া پښتو O‘zbek Tiếng Việt Македонски ਪੰਜਾਬੀ తెలుగు ไทย Moore አማርኛ Magyar Azərbaycan ქართული ಕನ್ನಡ Yorùbá ગુજરાતી Українська Shqip Кыргызча Српски Kinyarwanda тоҷикӣ Wolof Čeština தமிழ் Bambara नेपाली മലയാളം kmr msالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់លោកក្នុងករណីបីយ៉ាង៖ ទីមួយ៖ កំហុសឆ្គងដោយអចេតនា ពោលគឺជនមូស្លីមមានបំណងចង់ធ្វើអ្វីមួយ តែជាក់ស្តែងវាបានកើតឡើងខុសពីអ្វីដែលគេមានចេតនា។ ទីពីរ៖ ការភ្លេចភ្លាំង គឺជាអ្វីមួយដែលអ្នកមូស្លីមដឹងច្បាស់អំពីវា ប៉ុន្តែក៏មានការភ្លេចនៅពេលដែលគេធ្វើវា។ ករណីនេះគឺគេក៏មិនទទួលបាបកម្មនោះដែរ។ ទីបី៖ ត្រូវគេបង្ខិតបង្ខំ ពោលគឺខ្ញុំបម្រើអល់ឡោះត្រូវបានគេបង្ខិតបង្ខំឲ្យធ្វើអ្វីមួយដែលរូបគេមិនចង់ធ្វើ ហើយគេគ្មានលទ្ធភាពទប់ស្កាត់ ឬទប់ទល់នឹងការបង្ខិតបង្ខំនោះ។ ក្នុងករណីនេះ រូបគេនឹងមិនទទួលបាបកម្មអ្វីឡើយ។ សូមបញ្ជាក់ថា អ្វីដែលបានលើកឡើងក្នុងហាទីស្ហខាងលើ គឺចំពោះការប្រព្រឹត្តនូវអ្វីដែលត្រូវបានហាមឃាត់ ដែលជាប្រការដែលពាក់ព័ន្ធរវាងខ្ញុំបម្រើអល់ឡោះជាមួយនិងទ្រង់ប៉ុណ្ណោះ។فوائد الحديث
បញ្ជាក់ពីក្តីមេត្តាករុណាដ៏ធំធេងរបស់អល់ឡោះជាម្ចាស់ និងភាពខន្តីរបស់ទ្រង់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ខណៈដែលទ្រង់មិនយកទោសពៃរ៍ពីពួកគេចំពោះអំពើល្មើសដែលពួកគេបានប្រព្រឹត្តក្នុងស្ថានភាពទាំងបីនេះឡើយ។
បញ្ជាក់ពីភាពសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះណាពីមូហាំម៉ាត់ ﷺ និងចំពោះប្រជាជាតិរបស់លោក។
ការមិនយកទោសពៃរ៍ពីពួកគេមិនមែនមានន័យថា ពួកគេរួចផុតពីការអនុវត្តច្បាប់ ឬការធានានោះឡើយ។ ឧទាហរណ៍ដូចជា អ្នកដែលមិនបានយកទឹកវូហ្ទុហើយបានសឡាតទាំងគ្មានទឹកវូហ្ទុដោយគិតស្មានថា ខ្លួនមានទឹកវូហ្ទុហើយ ក្នុងករណីនេះ គឺគេពុំមានបាបកម្មឡើយ។ ក៏ប៉ុន្តែចាំបាច់លើគេត្រូវយកវូហ្ទុ ហើយសឡាតសាថ្មី។
ដើម្បីទទួលបានការលើកលែងទោសពៃរ៍ចំពោះការបង្ខិតបង្ខំ គឺត្រូវបំពេញនូវលក្ខខណ្ឌរបស់វាផងដែរ។ ឧទាហរណ៍ដូចជា អ្នកដែលត្រូវគេបង្ខិតបង្ខំនោះគ្មានសមត្ថភាពក្នុងការសង្គ្រោះខ្លួនពីការគំរាមជាដើម។
