إعدادات العرض
ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង)…
ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
អំពី អាប់ទុលឡោះ ពិន អាសស្ហៀខឃៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានធ្វើដំណើរជាមួយប្រតិភូនៃអម្បូរអាមៀរទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Svenska ગુજરાતી Yorùbá Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली తెలుగు Čeština Română Kinyarwanda മലയാളം Nederlands Soomaali Lietuvių Српски Українська Shqip ಕನ್ನಡ Wolof ქართული Moore Azərbaycan Magyar தமிழ் Македонски Malagasy Deutsch Oromoo ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
មានមនុស្សមួយក្រុមបានទៅជួបនឹងណាពី ﷺ។ នៅពេលពួកគេមកដល់ ពួកគេបាននិយាយពោលពាក្យសរសើរមួយចំនួនទៅកាន់ណាពី ﷺ ដែលលោកមិនពេញចិត្ត។ ពួកគេបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ព្រោះអល់ឡោះមានអំណាចពេញលេញលើការគ្រប់ភាវៈទាំងអស់របស់ទ្រង់ ហើយពួកគេគឺជាខ្ញុំបម្រើរបស់ទ្រង់។ ពួកគេបានបន្តថា៖ លោកគឺជាអ្នកដែលប្រសើរជាងគេបំផុតនៃពួកយើង ជាអ្នកដែលមានភាពខ្ពង់ខ្ពស់ជាងគេបំផុតពួកយើងទាំងចំពោះឋានៈ កិត្តិយស និងគុណសម្បត្តិ។ ហើយលោកគឺជាអ្នកដែលជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើង ទាំងទង្វើសប្បុរស ភាពឧត្តុង្គឧត្តម និងតំណែង។ បន្ទាប់មក ណាពី ﷺ លោកបានណែនាំពួកគេឱ្យនិយាយតាមរបៀបធម្មតារបស់ពួកគេ និងមិនត្រូវប្រឹងរៀបពាក្យពេចន៍ ដើម្បីកុំឱ្យស្ហៃតនអូសទាញពួកគេទៅកាន់ការលើកតម្កើងជ្រុលហួសហេតុដែលអាចនាំទៅរកប្រការស្ហ៊ីរិក និងមធ្យោបាយនានាដែលត្រូវបានហាមឃាត់។فوائد الحديث
បង្ហាញពីឋានៈដ៏ធំធេងរបស់ណាពី ﷺ ក្នុងដួងចិត្តសហាហ្ពាត់របស់លោក និងការគោរពរបស់ពួកគេចំពោះលោក។
ការហាមឃាត់ការប្រើពាក្យពេចន៍ដែលលើសជ្រុល និងលើកទឹកចិត្តឲ្យប្រើពាក្យធម្មតា។
ការពារគោលជំនឿឯកទេពនិយម(តាវហេទ)ពីអ្វីដែលអាចប៉ះពាល់ដល់គោលជំនឿនេះ ទាំងពាក្យសម្ដី និងទង្វើ។
ហាមឃាត់ការកោតសរសើរចំពោះនរណាម្នាក់ហួសហេតុ ព្រោះវាជាច្រកមួយរបស់ស្ហៃតន។
ណាពី ﷺ លោកគឺជាចៅហ្វាយនៃកូនចៅអាហ្ទាំ។ ចំពោះអ្វីដែលបានលើកឡើងក្នុងហាទីស្ហនេះ គឺក្នុងន័យបង្ហាញពីដាក់ខ្លួន និងក្នុងន័យបារម្ភខ្លាចពួកគេមានការជ្រុលនិយមចំពោះលោក។