إعدادات العرض
ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖…
ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។
អំពី អាពូមូស្លីម អាល់ខាវឡានី បាននិយាយថា៖ អាល់ហាពីប អាល់អាមីន (ដោយសម្រាប់ខ្ញុំ គាត់គឺជាមនុស្សដែលជាទីស្រឡាញ់ និងគួរឱ្យទុកចិត្តសម្រាប់ខ្ញុំ)បានប្រាប់ខ្ញុំថា ពិតប្រាកដណាស់ អាហ្វ ពិន ម៉ាលិក អាល់អាស់ជើអ៊ី رضي الله عنه គាត់បាននិយាយថា៖ ពួកយើងធ្លាប់បានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ដែលមានគ្នាប្រាំបួន ឬប្រាំបី ឬប្រាំពីរនាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? នៅពេលនោះ ពួកយើងទើបតែបានធ្វើសច្ចាប្រណិធានថ្មីៗ។ ដូច្នេះ ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មក លោកបានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មកទៀត លោកក៏បានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពេលនោះ ពួកយើងក៏បានលាដៃ ហើយនិយាយថា៖ ពួកយើងពិតជាបានសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។ ខ្ញុំពិតជាបានឃើញអ្នកខ្លះក្នុងចំណោមពួកគេ នៅពេលដែលរំពាត់របស់នរណាម្នាក់នៃពួកគេធ្លាក់ គឺគេមិនសុំឱ្យនរណាម្នាក់រើសវាឲ្យខ្លួនឡើយ។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português Русский Svenska ગુજરાતી Yorùbá ئۇيغۇرچە پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Shqip Wolof Українська ქართული Moore Magyar Македонски Azərbaycan Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
ណាពី ﷺ លោកធ្លាប់នៅជាមួយនឹងសហាហ្ពាត់មួយចំនួនរបស់លោក។ ពេលនោះ លោកបានសុំឱ្យពួកគេធ្វើសច្ចាប្រណិធាន និងធ្វើកិច្ចសន្យានឹងលោកចំនួនបីដងលើការប្រកាន់ខ្ជាប់នូវចំណុចដូចខាងក្រោម៖ ទីមួយ៖ ត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងនូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ទីពីរ៖ ប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)ទាំងប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ទីបី៖ ស្តាប់បង្គាប់និងគោរពតាមថ្នាក់ដឹកនាំឥស្លាមចំពោះប្រការដែលល្អ។ ទីបួន៖ ប្រគល់រាល់តម្រូវការរបស់គេទៅចំពោះអល់ឡោះ ហើយមិនត្រូវសុំអ្វីមួយពីមនុស្សឡើយ។ ហើយណាពី ﷺ លោកបានបង្អន់សំឡេងរបស់លោកពេលនិយាយដល់ចំណុចនេះ។ បណ្តាសហាហ្ពាត់ رضي الله عنهم ពិតជាបានអនុវត្តតាមនូវអ្វីដែលពួកគេបានសច្ចាប្រណិធាន រហូតដល់អ្នករាយការណ៍ហាទីស្ហនេះបាននិយាយថា៖ ខ្ញុំពិតជាបានឃើញអ្នកខ្លះក្នុងចំណោមសហាហ្ពាត់ទាំងនោះ នៅពេលដែលរំពាត់របស់នរណាម្នាក់នៃពួកគេធ្លាក់ គឺគេមិនសុំឱ្យនរណាម្នាក់រើសវាឲ្យខ្លួនឡើយ។ ផ្ទុយទៅវិញ គឺគេចុះទៅរើសវាដោយខ្លួនឯង។فوائد الحديث
ជំរុញឱ្យបញ្ឈប់ការសុំពីអ្នកដទៃ និងធ្វើខ្លួនឲ្យជ្រះស្រឡះពីអ្វីគ្រប់យ៉ាងដែលចាត់ទុកថាជាការសុំ ហើយត្រូវពឹងផ្អែកលើខ្លួនឯង ទោះបីជារឿងសាមញ្ញក៏ដោយ។
ការសុំដែលត្រូវបានហាមឃាត់ គឺជាការសុំដែលទាក់ទងនឹងកិច្ចការលោកិយ។ ដូចនេះ វាមិនរាប់បញ្ចូលការសុំនូវចំណេះវិជ្ជា និងការសុំដែលទាក់ទងនឹងកិច្ចការសាសនាឡើយ។
التصنيفات
Oneness of Allah's Worship