إعدادات العرض
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ…
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
អំពី អាពូសៀរម៉ះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
[حسن] [رواه أبو داود والترمذي وابن ماجه وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά Malagasy Oromooالشرح
ណាពី ﷺ លោកបានព្រមានចំពោះការបង្កគ្រោះថ្នាក់ ឬបង្កការលំបាកដល់អ្នកមូស្លីម មិនថាចំពោះកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់គេ មិនថាចំពោះខ្លួនប្រាណ ទ្រព្យសម្បត្តិ ឬក្រុមគ្រួសាររបស់គេឡើយ។ ជនណាហើយដែលធ្វើដូច្នោះ គឺអល់ឡោះជាម្ចាស់នឹងតបស្នង និងដាក់ទណ្ឌកម្មដល់ជននោះដូចទៅនឹងទង្វើដែលគេប្រព្រឹត្ត(ចំពោះអ្នកដទៃ)វិញដូចគ្នា។فوائد الحديث
ហាមឃាត់ចំពោះការបង្កគ្រោះថ្នាក់ ឬបង្កការលំបាកដល់អ្នកមូស្លីម។
អល់ឡោះជាម្ចាស់ផ្តន្ទាទោសចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។