إعدادات العرض
“មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា…
“មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា តើនរណាដែលខ្លួនត្រូវយកធ្វើជាមិត្ដភក្ដិ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា តើនរណាដែលខ្លួនត្រូវយកធ្វើជាមិត្ដភក្ដិ”។
[حسن] [رواه أبو داود والترمذي وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල অসমীয়া ગુજરાતી Tiếng Việt Nederlands Soomaali नेपाली پښتو Svenska മലയാളം Кыргызча Română తెలుగు ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Lietuvių Українська Wolof አማርኛ Azərbaycan Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutsch دریالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា មនុស្សម្នាក់ៗមានលក្ខណៈស្រដៀងគ្នានឹងមិត្តភក្តិ និងដៃគូស្និទ្ធស្នាលរបស់ខ្លួននៅក្នុងជីវិតប្រចាំថ្ងៃនិងទម្លាប់របស់ពួកគេ។ មិត្តភាពមានឥទ្ធិពលលើសីលធម៌ ឥរិយាបថ និងអាកប្បកិរិយា។ ហេតុនេះហើយទើបលោកណែនាំឱ្យជ្រើសរើសមិត្តល្អ ព្រោះមិត្តល្អនឹងណែនាំមិត្តភក្តិរបស់ខ្លួនទៅកាន់សេចក្តីជំនឿ ការចង្អុលបង្ហាញ និងប្រការល្អ ហើយនឹងក្លាយជាជំនួយដល់មិត្តរបស់ខ្លួន។فوائد الحديث
បង្គាប់ប្រើឲ្យរាប់អានមនុស្សល្អ ហើយហាមឃាត់ចំពោះការរាប់អានមនុស្សអាក្រក់។
ការលើកឡើងពីមិត្តភក្តិដោយមិនលើកឡើងពីសាច់ញាតិ ព្រោះថាមិត្តភក្តិ គឺអ្នកជាអុ្នកជ្រើសរើសដោយខ្លួនឯង។ ចំណែកឯបងប្អូន និងសាច់ញាតិវិញ គឺអ្នកមិនអាចជ្រើសរើសបាននោះទេ។
ការបង្កើតមិត្តភាពត្រូវចេញពីការគិតពិចារណា។
បុគ្គលម្នាក់ៗអាចធ្វើឲ្យជំនឿរបស់ខ្លួនរឹងមាំតាមរយៈការរាប់អានអ្នកមានជំនឿ និងអាចធ្វើឱ្យជំនឿរបស់ខ្លួនចុះខ្សោយតាមរយៈការរាប់អានជនទុច្ចរិត។