إعدادات العرض
យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង…
យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල தமிழ் ไทย دری Akan Azərbaycan Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy नेपाली or Română Kinyarwanda тоҷикӣ O‘zbek Moore Wolof Oromoo bm Українська rn Српски ქართული Македонски Русскийالشرح
ណាពី ﷺ លោកបានប្រាប់យើងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ជាការពិតណាស់ ទ្រង់មិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ ព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការអ្វីទាំងអស់។ ហើយប្រសិនបើមនុស្សលោកសាងទង្វើកុសលណាមួយដើម្បីអល់ឡោះផង និងដើម្បីអ្នកផ្សេងក្រៅពីអល់ឡោះផង នោះទ្រង់នឹងបោះបង់រូបចោល និងមិនទទួលយកអំពើនោះពីគេឡើយ ព្រមទាំងបង្វិលទង្វើនោះទៅកាន់ម្ចាស់វាវិញ។ ដូចនេះ ចាំបាច់ត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសាងទង្វើកុសលចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ព្រោះទ្រង់មិនទទួលយកទង្វើណាមួយឡើយ លើកលែងតែធ្វើវាដោយចិត្តជ្រះថ្លាចំពោះទ្រង់ប៉ុណ្ណោះ។فوائد الحديث
ព្រមានពីអំពើស្ហ៊ីរិកគ្រប់ទម្រង់របស់វា ហើយវាជាឧបសគ្គដែលរារាំងមិនឲ្យអល់ឡោះទទួលយកទង្វើកុសលរបស់គេ។
ការដឹងពីភាពធំធេងរបស់អល់ឡោះ និងដឹងថា ទ្រង់មហាមានលើសលប់មិនត្រូវការអ្វីទាំងអស់ គឺជាកត្តាមួយជួយឲ្យរូបគេមានភាពជ្រះថ្លាក្នុងទង្វើរបស់ខ្លួន។