إعدادات العرض
អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា…
អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត
អំពី អាអ៊ីស្ហះ និង អាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖ នៅពេលដែលការស្លាប់បានមកដល់ លោកបានដាក់ក្រណាត់នៅលើមុខរបស់លោក។ នៅពេលដែលពិបាកដកដង្ហើមលោកបានបើកវា។ ហើយលោកបានមានប្រសាសន៍ក្នុងស្ថានភាពដូច្នោះថា៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត” ដោយលោកព្រមានពីអ្វីដែលពួកគេបានធ្វើ។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog বাংলা Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە دری Кыргызча Lietuvių Kinyarwanda नेपाली or ಕನ್ನಡ Română Soomaali Српски Wolof Українська Moore Azərbaycan ქართული Magyar mr Македонски bm አማርኛ Malagasy Oromooالشرح
អាអ៊ីស្ហះ និង អ៊ិពនូអាប់ហ្ពាស رضي الله عنهما គាត់ទាំងពីរបានប្រាប់ថា នៅពេលដែលណាពី ﷺ ហៀបនឹងទទួលមរណភាព លោកបានដាក់ក្រណាត់មួយដុំនៅលើមុខរបស់លោក។ នៅពេលដែលលោកពិបាកដកដង្ហើមដោយសារតែភាពឈឺចាប់នៃសេចក្តីស្លាប់ លោកក៏បានដកក្រណាត់នោះចេញពីមុខរបស់លោកវិញ។ ពេលនោះ លោកបានមានប្រសាសន៍ទាំងដែលលោកស្ថិតក្នុងស្ថានភាពដ៏តានតឹងនោះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទាន ព្រមទាំងបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់។ នោះក៏ព្រោះតែពួកគេបានសាងសង់ម៉ាស្ជិត(វិហារ)នៅលើផ្នូរណាពីទាំងឡាយរបស់ពួកគេ។ ប្រសិនបើនេះមិនមែនជារឿងដ៏គ្រោះថ្នាក់ទេនោះ ច្បាស់ជាណាពី ﷺ លោកក៏មិនរំលឹកពីបញ្ហានេះក្នុងពេលវេលាដ៏តានតឹងនេះដែរ។ ហេតុនេះហើយទើបណាពី ﷺ លោកបានហាមឃាត់ប្រជាជាតិរបស់លោកពីការធ្វើដូច្នោះ ពីព្រោះវាជាទង្វើរបស់ពួកយូដា និងពួកគ្រឹស្ទាន និងក៏ព្រោះតែការធ្វើដូច្នោះ គឺជាផ្លូវមួយដែលនាំទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។فوائد الحديث
ហាមឃាត់ការយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយធ្វើជាម៉ាស្ជិតសឡាតចំពោះអល់ឡោះនៅទីនោះ ព្រោះវាជាផ្លូវឆ្ពោះទៅកាន់អំពើស្ហ៊ីរិក។
ការយកចិត្តទុកដាក់យ៉ាងធំធេងរបស់ណាពី ﷺ ចំពោះបញ្ហាឯកទេពនិយម(តាវហេទ) និងការព្រួយបារម្ភរបស់លោកចំពោះការលើកតម្កើងផ្នូរ ព្រោះវាជាមធ្យោបាយនាំទៅកាន់ប្រការស្ហ៊ីរិក។
អនុញ្ញាតឲ្យដាក់បណ្តាចំពោះពួកយូដា និងពួកគ្រឹស្ទាន ក៏ដូចជាអ្នកទាំងឡាយដែលប្រព្រឹត្តនូវទង្វើណាមួយដូចទៅនឹងទង្វើរបស់ពួកគេ ដូចជាការសាងសង់សំណង់នៅលើផ្នូរ និងការយកផ្នូរធ្វើជាម៉ាស្ជិត។
ការសាងសង់សំណង់នៅលើផ្នូរ គឺជាមាគ៌ារបស់ពួកយូដា និងពួកគ្រឹស្ទាន ហើយនៅក្នុងហាទីស្ហ គឺហាមឃាត់ពីការប្រដូចនឹងពួកគេ។
ក្នុងចំណោមរូបភាពនៃការយកផ្នូរធ្វើជាម៉ាស្ជិតផងដែរនោះ គឺការសឡាតនៅឯទីផ្នូរ និងការសឡាតឆ្ពោះទៅកាន់ផ្នូរ ទោះបីជាគេមិនបានកសាងម៉ាស្ជិតនៅទីនោះក៏ដោយ។
التصنيفات
Oneness of Allah's Worship