إعدادات العرض
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
អំពី អាប់ទុលឡោះ ពិន ពុសរ៍ رضي الله عنه ពិតណាស់ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ច្បាប់បញ្ញត្តិអ៊ីស្លាមមានច្រើនពេកហើយចំពោះខ្ញុំ។ ហេតុនេះ សូមលោកប្រាប់ខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំប្រកាន់ខ្ជាប់នឹងវា។ លោកបានឆ្លើយថា៖ “ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
الترجمة
العربية বাংলা Bosanski English Español Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча ქართული Moore فارسی Magyar తెలుగు Svenska Македонски ಕನ್ನಡ Українська Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Lietuvių O‘zbek தமிழ் Azərbaycan Wolofالشرح
មានបុរសម្នាក់បានត្អូញត្អែរទៅកាន់ណាពី ﷺ ថា ការគោរពសក្ការៈដោយស្ម័គចិត្ត(ប្រការស៊ូណិត) ពិតជាច្រើនពេកហើយសម្រាប់គាត់ រហូតដល់គាត់មិនអាចធ្វើវាបានដោយសារតែភាពទន់ខ្សោយរបស់គាត់។ បន្ទាប់មក គាត់បានសុំឲ្យណាពី ﷺ ណែនាំគាត់ពីទង្វើមួយដែលងាយស្រួលធ្វើ ព្រមទាំងអាចទទួលបានផលបុណ្យច្រើនដើម្បីគាត់ប្រកាន់ខ្ជាប់នឹងវា។ ពេលនោះ ណាពី ﷺ បានណែនាំគាត់ឱ្យរក្សាអណ្តាតរបស់គាត់ឲ្យនៅសើម និងមានចលនាជាប់ជានិច្ចដោយការហ្ស៊ីកៀរ រលឹកដល់អល់ឡោះគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដូចជាការតាសពេស តះមីទ សុំការអភ័យទោសពីអល់ឡោះ និងការបួងសួងជាដើម។فوائد الحديث
ឧត្តមភាពនៃការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ជាប់ជានិច្ច។
ក្នុងចំណោមភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ គឺទ្រង់ធ្វើឱ្យមូលហេតុក្នុងការទទួលបានផលបុណ្យមានភាពងាយស្រួល។
ភាពខុសគ្នារបស់មនុស្សម្នាក់ៗនៅក្នុងចំណែកនៃការទទួលបានសេចក្តីល្អ។
ការបង្កើននូវការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ដោយអណ្តាតតាមរយៈការតាសពេស តះមីទ តះលីល និងការតឹកពៀរជាដើម អមដោយវត្តមាននៃដួងចិត្ត គឺអាចជំនួសការគោរពប្រតិបត្តិដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)ជាច្រើន។
ការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះអ្នកសួរសំណួរ ដោយលោកឆ្លើយតបទៅតាមស្ថានភាពដែលសមស្របសម្រាប់ពួកគេម្នាក់ៗ។
التصنيفات
Merits of Remembering Allah