إعدادات العرض
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ…
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
អំពី អាណាស رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
الترجمة
العربية বাংলা Bosanski English Español Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Kinyarwanda Македонски Čeština فارسی Українська Lietuvių አማርኛ Wolof Azərbaycan Malagasy ไทย मराठी ਪੰਜਾਬੀ دری O‘zbek தமிழ் Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនមូស្លីមម្នាក់ៗមិនអាចសម្រេចបាននូវសេចក្តីជំនឿដ៏ពេញលេញបានឡើយ លុះត្រាតែរូបគេស្រឡាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួន ដូចអ្វីដែលគេពេញចិត្តចង់បានល្អសម្រាប់ខ្លួនឯងនៃការគោរពប្រតិបត្តិ និងប្រភេទនៃប្រការល្អផ្សេងៗទៀតទាំងក្នុងសាសនានិងលោកិយ ហើយមិនពេញចិត្តសម្រាប់បងប្អូនរបស់ខ្លួននូវអ្វីដែលគេមិនពេញចិត្តសម្រាប់ខ្លួនឯងដែរ។ ប្រសិនបើគេឃើញមានកង្វះខាតក្នុងសាសនារបស់បងប្អូនមូស្លីមរបស់ខ្លួន គេព្យាយាមកែលម្អវា។ ហើយប្រសិនបើគេឃើញមានភាពល្អប្រសើរក្នុងខ្លួនបងប្អូនរបស់គេ គេគាំទ្រ និងជួយដល់ពួកគេ ហើយផ្តល់ដំបូន្មានដល់ពួកគេទាំងក្នុងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។فوائد الحديث
ចាំបាច់ត្រូវស្រឡាញ់ពេញចិត្តចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេពេញចិត្តចង់បានល្អសម្រាប់ខ្លួនឯងដូច្នោះដែរ ពីព្រោះការបដិសេធនូវសេចក្តីជំនឿពីអ្នកដែលមិនស្រឡាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯង គឺបង្ហាញពីភាពជាកាតព្វកិច្ចនៃក្តីស្រឡាញ់នេះ។
ភាពជាបងប្អូនក្នុងនាមអល់ឡោះជាម្ចាស់ លើសពីភាពជាបងប្អូនក្នុងនាមជាសាច់ញាតិ។ ដូចនេះ សិទ្ធិរបស់ពួកគេ គឺចាំបាច់ជាង។
ហាមឃាត់រាល់អ្វីដែលប្រឆាំង ឬផ្ទុយនឹងក្តីស្រឡាញ់នេះទាំងពាក្យសម្តីនិងទង្វើ ដូចជាការបោកប្រាស់ ការនិយាយដើម ការច្រណែនឈ្នានីស ក៏ដូចជាការបំពានលើអាយុជីវិត ទ្រព្យសម្បត្តិ ឬកិត្តិយសរបស់ជនមូស្លីម។
គួរប្រើពាក្យលើកទឹកចិត្តឱ្យធ្វើអំពើល្អ ដូចជាការនិយាយថា៖ “សម្រាប់បងប្អូនរបស់ខ្លួន”។
អាល់គៀរម៉ានី រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ ក្នុងចំណោមផ្នែកមួយនៃសេចក្តីជំនឿផងដែរ គឺការមិនពេញចិត្តឲ្យបងប្អូនរបស់ខ្លួននូវអ្វីដែលគេមិនពេញចិត្តសម្រាប់ខ្លួនឯងនៃប្រការអាក្រក់ ទោះបីជាប្រការនេះមិនបានលើកឡើងក៏ដោយ ព្រោះក្តីស្រឡាញ់ចំពោះអ្វីមួយតម្រូវឱ្យមានការស្អប់ខ្ពើមចំពោះអ្វីដែលផ្ទុយពីវា។ ដូច្នេះ ទោះជាមិនបានបញ្ជាក់ពីវាក៏ដោយ គឺគ្រប់គ្រាន់ហើយ។
التصنيفات
Praiseworthy Morals