إعدادات العرض
“ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ…
“ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
អំពី សាមូរ៉ោះ ពិន ជុនទុប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Русский Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ បានបញ្ជាក់ថា ជាការពិតណាស់ ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ)៖ មានន័យថា ជាការលើកតម្កើង បញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់អល់ឡោះជាម្ចាស់ពីភាពខ្វះខាតទាំងឡាយ។ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)៖ កោតសរសើរ បញ្ជាក់ពីភាពពេញលេញរបស់អល់ឡោះជាម្ចាស់ ព្រមជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើងចំពោះទ្រង់។ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)៖ ពោលគឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។ “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)៖ ពោលគឺទ្រង់មហាឧត្តុង្គឧត្តម មហាធំធេង មហាខ្លាំងពូកែលើរាល់អ្វីៗទាំងអស់។ ចំពោះឧត្តមភាព និងផលបុណ្យដែលទទួលបានពីការពោលពាក្យទាំងនេះ គឺគេមិនទាមទារឲ្យត្រូវតែពោលវា ឬសូត្រវាតាមលំដាប់ដូចខាងលើនោះទេ ពោលគឺអាចចាប់ផ្តើមពីពាក្យណាមុនក៏បាន។فوائد الحديث
ភាពងាយស្រួលនៃច្បាប់បញ្ញត្តិឥស្លាម ដោយគេអាចចាប់ផ្តើមពោលពាក្យមួយណាមុនក៏បានក្នុងចំណោមពាក្យទាំងនេះដោយគ្មានបញ្ហាអ្វីឡើយ។
التصنيفات
Timeless Dhikr