إعدادات العرض
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ…
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Português தமிழ் Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी Українська ਪੰਜਾਬੀ دری አማርኛ Malagasyالشرح
ណាពី ﷺ លោកបានព្រមានអំពីការភ្លេចភ្លាំងក្នុងការហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ក្រុមទាំងឡាយណាដែលអង្គុយជួបជុំគ្នានៅកន្លែងជួបជុំណាមួយដោយមិនមានការហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់នៅទីនោះ និងមិនសឡាវ៉ាតទៅលើអ្នកនាំសាររបស់ទ្រង់ ﷺ ទេនោះ ការជួបជុំនោះនឹងក្លាយជាវិប្បដិសារី សោកស្តាយ និងជាការខាតបង់សម្រាប់ពួកគេនៅថ្ងៃបរលោក។ ជាការពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មពីមុនៗរបស់ពួកគេ និងការធ្វេសប្រហែសរបស់ពួកគេជាមិនខាន។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ក៏អាចនឹងអភ័យទោសឱ្យពួកគេដោយក្តីសប្បុរស និងក្តីមេត្តាករុណារបស់ទ្រង់ផងដែរ។فوائد الحديث
ជំរុញឱ្យធ្វើការហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីឧត្តមភាពរបស់វា។
ឧត្តមភាពនៃកន្លែងជួបជុំដែលមានការរឭកទៅចំពោះអល់ឡោះ និងរឭកដល់អ្នកនាំសាររបស់ទ្រង់ ﷺ ។ ហើយកន្លែងជួបជុំដែលមិនមានប្រការទាំងនេះទេនោះ វាជាកន្លែងជួបជុំដែលនាំមកនូវភាពអពមង្គលដល់អ្នកចូលរួមនៅថ្ងៃបរលោក។
ការព្រមានចំពោះការធ្វេសប្រហែសក្នុងការរំលឹកទៅចំពោះអល់ឡោះនេះមិនកំណត់ត្រឹមតែកន្លែងជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគ្របដណ្តប់លើកន្លែងផ្សេងៗទៀតទាំងអស់។ អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ វាមិនល្អទេសម្រាប់អ្នកដែលអង្គុយនៅកន្លែងណាមួយ ហើយគេចាកចេញពីទីនោះដោយមិនបានហ្ស៊ីកៀរ រំឭកទៅចំពោះអល់ឡោះជាម្ចាស់នោះ។
ភាពសោកស្តាយដែលកើតមាននៅថ្ងៃបរលោកអាចតាមរយៈការខកខានមិនទទួលបានផលបុណ្យព្រោះតែគេមិនបានប្រើប្រាស់ពេលវេលាក្នុងការគោរពប្រណិប័តន៍ចំពោះអល់ឡោះ ឬក៏តាមរយៈការទទួលនូវទណ្ឌកម្ម និងទោសទណ្ឌចំពោះការចំណាយពេលវេលាក្នុងការប្រព្រឹត្តអំពើល្មើសនឹងអល់ឡោះ។
ប្រសិនបើការព្រមាននេះសម្រាប់ការធ្វេសប្រហែសចំពោះប្រការដែលគេអនុញ្ញាត ចុះយ៉ាងណាទៅវិញចំពោះកន្លែងជួបជុំដែលគេហាមឃាត់ដែលមាននូវការនិយាយដើមគេ និងការនិយាយចាក់រុកគ្នាជាដើមនៅទីនោះទៀតនោះ!
التصنيفات
Timeless Dhikr