إعدادات العرض
“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក…
“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយពិតណាស់ អ្នកដែលជាទីសម្អប់មកចំពោះខ្ញុំជាងគេនៃពួកអ្នក ហើយឃ្លាតឆ្ងាយអំពីខ្ញុំជាងគេនៃពួកអ្នកនៅថ្ងៃបរលោកគឺ ពួកអាសសើរសារូន(ពួកដែលនិយាយច្រើនឥតប្រយោជន៍) ពួកអាល់មូតាស្ហាត់ទីគូន(ពួកដែលអួតកេ្អងក្អាង) និងពួកអាល់មូតាហ្វៃហ៊ីគូន”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយអំពីពួកអាសសើរសារូន និងពួកអាល់មូតាស្ហាត់ទីគូន។ ចុះចំណែកពួកអាល់មូតាហ្វៃហ៊ីគូន វិញ? លោកបានឆ្លើយថា៖ “គឺពួកដែលក្រអឺតក្រទម”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî தமிழ் অসমীয়া Nederlands Kiswahili Hausa ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្នុងចំណោមអ្នកដែលលោកស្រឡាញ់ជាងគេបំផុតក្នុងលោកិយ និងមានឋានៈជិតលោកជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេបំផុតក្នុងចំណោមពួកគេ។ ហើយអ្នកដែលលោកស្អប់ជាងគេបំផុតក្នុងលោកិយ និងឆ្ងាយពីលោកបំផុតនៅថ្ងៃបរលោក គឺអ្នកដែលអសីលធម៌ដូចជា ពួកអាសសើរសារូន៖ គឺអ្នកដែលនិយាយច្រើនហួសហេតុ និងវង្វេងចេញពីការពិត, ពួកអាល់មូតាស្ហាត់ទីគូន៖ គឺអ្នកដែលនិយាយបំផ្លើសបង្ហាញថាខ្លួនមានភាពឆ្លាតវៃ និងមានអំណួតលើពាក្យសម្តីរបស់ខ្លួនដោយគ្មានការប្រុងប្រយ័ត្ន ហើយនិងពួកអាល់មូតាហ្វៃហ៊ីគូន។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយអំពីពួកអាសសើរសារូន និងពួកអាល់មូតាស្ហាត់ទីគូន។ ចុះចំណែកពួកអាល់មូតាហ្វៃហ៊ីគូន វិញ? លោកបានឆ្លើយថា៖ “គឺពួកដែលក្រអឺតក្រទម ចំអកឲ្យអ្នកដទៃ និងនិយាយបើកមាត់ធំៗ។فوائد الحديث
សីលធម៌ល្អ គឺជាមូលហេតុមួយក្នុងការទទួលបានក្តីស្រឡាញ់ពីរ៉ស៊ូលុលឡោះ ﷺ និងមានឋានៈជិតលោកនៅថ្ងៃបរលោក។ ចំណែកឯទង្វើអសីលធម៌ គឺផ្ទុយពីនេះ។
សីលធម៌ល្អ គឺជាមូលហេតុមួយដែលនាំឲ្យមនុស្សមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ចំណែកឯទង្វើអសីលធម៌ គឺផ្ទុយពីនេះ។
ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ មានភាពឱនលំទោន ហើយមិនត្រូវមានភាពគ្រោតគ្រាត និងមានការលាក់ពុតឡើយ ។
ព្រមានអំពីការនិយាយក្នុងលក្ខណៈបំផ្លើស ក្រអឺតក្រទម អួតអាង និងបន្លំ។
التصنيفات
Praiseworthy Morals