إعدادات العرض
“ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់…
“ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
[صحيح] [متفق عليه]
الترجمة
العربية Bosanski English فارسی Français Русский 中文 हिन्दी Bahasa Indonesia اردو Hausa Kurdî Português অসমীয়া Kiswahili Tagalog ગુજરાતી Tiếng Việt Nederlands සිංහල پښتو नेपाली മലയാളം Кыргызча Română Svenska తెలుగు ქართული Moore Српски Magyar Македонски Čeština Українська አማርኛ Kinyarwanda Malagasy Wolof ไทย मराठी ਪੰਜਾਬੀ دری Türkçe বাংলাالشرح
ណាពី ﷺ លោកបានហាមឃាត់ការជេរប្រមាថសហាហ្ពាត់របស់លោក ជាពិសេសអ្នកដែលមានជំនឿដំបូងគេនៃពួកមូហាជីរីន និងពួកអាន់សរ ហើយលោកបានប្រាប់ថា ជាការពិតណាស់ បើទោះជានរណាម្នាក់ក្នុងចំណោមមនុស្សលោកបរិច្ចាគមាសទំហំប៉ុនភ្នំអ៊ូហ៊ុទក៏ដោយ ក៏ផលបុណ្យរបស់គេមិនស្មើនៃការបរិច្ចាគមួយមុទ ឬកន្លះមុទរបស់សហាហ្ពាត់នោះដែរ។ (មួយមុទ ស្មើនឹងមួយកំបង់ដៃនៃមនុស្សធម្មតា)។ នោះគឺដោយសារតែភាពស្មោះត្រង់របស់ពួកគេ ចេតនាដ៏បរិសុទ្ធរបស់ពួកគេ ការបរិច្ចាគទានរបស់ពួកគេ និងការតស៊ូក្នុងការប្រយុទ្ធតស៊ូរបស់ពួកគេមុនការរំដោះទីក្រុងម៉ាក្កះ ខណៈដែលពួកគេត្រូវការជំនួយខ្លាំងបំផុត។فوائد الحديث
ការជេរប្រមាថបណ្តាសហាហ្ពាត់ رضي الله عنهم គឺត្រូវបានហាមឃាត់ និងជាអំពើបាបដ៏ធំមួយ។
التصنيفات
Belief in the the Companions