إعدادات العرض
“អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
“អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
[صحيح] [رواه الترمذي وأحمد]
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский 中文 हिन्दी اردو Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල Tagalog മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română ไทย Українська मराठी ਪੰਜਾਬੀ دری Türkçe አማርኛ বাংলা Wolof ಕನ್ನಡ Malagasy Kinyarwanda Српски Shqipالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ចៅប្រុសទាំងពីររបស់លោក គឺ ហាសាន់ និង ហូសេន ដែលជាកូនប្រុសរបស់អាលី ពិន អាពីត៏ឡឹប ជាមួយនឹង ហ្វាទីម៉ះ កូនស្រីរបស់ណាពី ﷺ គឺជាចៅហ្វាយនៃអ្នកដែលស្លាប់ក្នុងវ័យជាយុវជន និងបានចូលស្ថានសួគ៌ប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ ឬក៏គាត់ទាំងពីរជាចៅហ្វាយនៃយុវជននៅក្នុងស្ថានសួគ៌ លើកលែងតែបណ្តាណាពី និងខលីហ្វះអាល់រ៉ស្ហ៊ីទីន។فوائد الحديث
ហាទីស្ហនេះបង្ហាញពីឧត្តមភាពរបស់ ហាសាន់ និង ហូសេន رضي الله عنهما ។
ចំពោះអត្ថន័យនៃហាទីស្ហ មានគេនិយាយថា៖ នៅពេលហាទីស្ហនេះបានលើកឡើង ពួកគេគឺជាមេដឹកនាំនៃយុវជនដែលនឹងចូលស្ថានសួគ៌នៅសម័យនោះ ឬក៏មានន័យថាពួកគេល្អប្រសើរជាងអ្នកដែលមិនមានការលើកតម្កើងទូទៅដូចជាណាពី និងខលីហ្វះ ឬក៏អាចមានន័យថាពួកគេជាមេដឹកនាំនៃអ្នកដែលមានលក្ខណៈសម្បត្តិនៃយុវជនដូចជាភាពក្លាហាន ចិត្តសប្បុរស និងភាពអង់អាច វាមិនមែនសំដៅទៅលើយុវភាពឡើយ ព្រោះហាសាន់ និង ហូសេន បានទទួលមរណៈភាពនៅពេលពួកគាត់មានវ័យចំណាស់។
التصنيفات
Merit of the Prophet's Family