إعدادات العرض
“ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ…
“ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី បាននិយាយថា៖ មូអាវីយ៉ះ បានចេញមកជួបនឹងក្រុមមួយដែលកំពុងជួបជុំគ្នានៅក្នុងម៉ាស្ជិត។ ពេលនោះ គាត់ក៏សួរថា៖ តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់។ គាត់បានសួរទៀតថា៖ តើហ៊ានស្បថនឹងអល់ឡោះឬទេថា ពួកអ្នកអង្គុយជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីនេះទេនោះ? ពួកគេបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! គ្មានអ្វីដែលធ្វើឲ្យពួកយើងមកអង្គុយជុំគ្នា(នៅទីនេះ)ក្រៅពីនេះនោះឡើយ។ គាត់ក៏បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ ហើយគ្មាននរណាម្នាក់ស្ថិតនៅក្នុងឋានៈជិតនឹងរ៉ស៊ូលុលឡោះ ﷺ ដែលរាយការណ៍ហាទីស្ហពីលោកតិចជាងខ្ញុំឡើយ។ ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានចេញមកជួបនឹងសហាហ្ពាត់របស់លោកមួយក្រុមដែលកំពុងជួបជុំគ្នា ហើយលោកបានសួរថា៖ “តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)”? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់ ហើយ ថ្លែងសរសើរទៅចំពោះទ្រង់ចំពោះការដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវសាសនាអ៊ីស្លាម និងប្រទានវាដល់ពួកយើង។ លោកបានសួរទៀតថា៖ “តើហ៊ានស្បថនឹងអល់ឡោះឬទេថា ពួកអ្នកអង្គុយជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីនេះនោះ”? ពួកគេបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! គ្មានអ្វីដែលធ្វើឲ្យពួកយើងមកអង្គុយជុំគ្នា(នៅទីនេះ)ក្រៅពីនេះនោះឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî മലയാളം Kiswahili Português සිංහල دری Svenska অসমীয়া Tiếng Việt Yorùbá Кыргызча ગુજરાતી नेपाली Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore Lietuvių ქართული Українська Čeština Magyar Македонски Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbekالشرح
មូអាវីយ៉ះ ពិន អាពីសុហ្វយ៉ាន رضي الله عنهما បានចេញមកជួបនឹងក្រុមមួយដែលកំពុងជួបជុំគ្នានៅក្នុងម៉ាស្ជិត។ ពេលនោះ គាត់ក៏សួរពួកគេថា តើមូលហេតុអ្វីដែលធ្វើឲ្យពួកគេមកអង្គុយជុំគ្នានៅទីនេះ? ពួកគេឆ្លើយថា៖ យើងហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់។ ដូចនេះ គាត់ក៏បានឲ្យពួកគេស្បថថា ជាការពិតណាស់ ការដែលពួកគេអង្គុយជួបជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីការរហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់នោះឡើយ។ ពេលនោះ ពួកគេក៏បានស្បថឲ្យគាត់។ បន្ទាប់មក គាត់បាននិយាយទៅកាន់ពួកគេថា៖ ជាការពិត ខ្ញុំមិនបានឲ្យអ្នករាល់គ្នាស្បថដោយចោទប្រកាន់ចំពោះពួកអ្នក និងសង្ស័យចំពោះភាពស្មោះត្រង់របស់ពួកអ្នកនោះទេ។ រួចមក គាត់ក៏បានប្រាប់ពីឋានៈរបស់គាត់ចំពោះណាពី ﷺ ហើយពិតណាស់ គ្មាននរណាម្នាក់ដែលមានឋានៈជិតនឹងណាពី ﷺ ជាងគាត់ឡើយ ព្រោះថាប្អូនស្រីរបស់គាត់ អ៊ុមមូហាពីហ្ពះ គឺជាភរិយារបស់ណាពី ﷺ និងដោយសារតែគាត់ក៏ជាអ្នកកត់ត្រាវ៉ាហ៊ីផងដែរ។ តែទោះបីជាយ៉ាងនេះក្តី គាត់ក៏មិនបានរាយការណ៍ហាទីស្ហបានច្រើននោះដែរ។ ក្រោយមក គាត់បានប្រាប់ពួកគេថា នៅថ្ងៃមួយ ណាពី ﷺ បានចេញពីផ្ទះរបស់លោក ហើយលោកបានឃើញពួកគេអង្គុយក្នុងម៉ាស្ជិត ហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ ហើយថ្លែងសរសើរទៅចំពោះទ្រង់ដែលបានចង្អុលបង្ហាញឲ្យពួកគេនូវសាសនាអ៊ីស្លាម និងប្រទានវាដល់ពួកគេ។ ពេលនោះ ណាពី ﷺ បានសួរពួកគេ និងបានឲ្យពួកគេស្បថដូចដែលមូអាវីយ៉ះបានធ្វើជាមួយមិត្តភក្តិរបស់គាត់ដែរ។ បន្ទាប់មក ណាពី ﷺ បានប្រាប់ពួកគេពីមូលហេតុដែលលោកសួរពួកគេ និងឲ្យពួកគេស្បថនោះថា ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបលោក ហើយបានប្រាប់លោកថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកោតសរសើរ និងមានមោទនភាពចំពោះពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ពួកអ្នកដល់ម៉ាឡាអ៊ីកាត់ បង្ហាញពីអំពើល្អរបស់ពួកអ្នកដល់ម៉ាឡាអ៊ីកាត់ និងកោតសរសើរពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយទៀតផង។فوائد الحديث
ឧត្តមភាពរបស់មូអាវីយ៉ះ رضي الله عنه និងការយកចិត្តទុកដាក់របស់គាត់ក្នុងការដើរតាមគំរូរ៉ស៊ូលុលឡោះ ﷺ នៅក្នុងការផ្សព្វផ្សាយចំណេះដឹង។
អនុញ្ញាតសុំឲ្យគេស្បថដោយមិនធ្វើការចោទប្រកាន់ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃព័ត៌មានដែលទទួលបាន។
ឧត្តមភាពនៃកន្លែងជួបជុំហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់ និងសិក្សាចំណេះដឹង ហើយពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់កន្លែងទាំងនោះ និងមានមោទនភាពចំពោះពួកគេនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ។