إعدادات العرض
កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។…
កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក។ ក្រោយមក លោកយកដៃឈ្លីសក់ក្បាលរបស់លោក រហូតដល់លោកប្រាកដថា ទឹកបានចូលដល់ស្បែកក្បាល។ បន្ទាប់មក លោកចាក់ទឹកលើក្បាលបីដង។ បន្ទាប់មកទៀត លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ អាអ៊ីស្ហះ បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Português Kurdî Kiswahili සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda తెలుగు Lietuvių Română മലയാളം Nederlands Soomaali Српски Українська Deutsch ಕನ್ನಡ Wolof Moore Shqip ქართული Azərbaycan Magyar বাংলা தமிழ் Македонски မြန်မာ አማርኛ Malagasy Oromoo Tagalog ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ នៅពេលដែលលោកចង់ងូតទឹកសម្អាតកាយពីការជូនុប លោកចាប់ផ្តើមដោយការលាងដៃទាំងពីររបស់លោក។ បន្ទាប់មក លោកយកវូហ្ទុដូចដែលលោកយកវូហ្ទុដើម្បីសឡាត។ ក្រោយមក លោកចាក់ទឹកលើខ្លួនរបស់លោក។ បន្ទាប់មក លោកយកដៃឈ្លីសក់ក្បាល រហូតដល់លោកប្រាកដថា ទឹកបានជ្រាបដល់គល់សក់ និងស្បែកក្បាល។ បន្ទាប់មកទៀត លោកចាក់ទឹកលើក្បាលរបស់លោកចំនួនបីដង រួចមក លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ ហើយអាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។فوائد الحديث
ការងូតទឹក(សម្អាតកាយពីហាហ្ទាសធំ)មានពីរប្រភេទ៖ យកជាការបាន និងពេញលេញ។ សម្រាប់ការងូតទឹកដែលអាចយកជាការបាន គឺគេត្រូវនៀតសម្អាតកាយ(ពីហាហ្ទាសធំ)។ បន្ទាបមក ស្រោចទឹកឲ្យសព្វពេញរាងកាយរបស់ខ្លួន រួមទាំងខ្ពុរមាត់ បឺតទឹកចូលច្រមុះនិងបញ្ចេញមកវិញផងដែរ។ ចំណែកឯការងូតទឹកដែលមានលក្ខណៈពេញលេញ គឺគេត្រូវងូតទឹកដូចដែលណាពី ﷺ លោកបានងូតទឹកក្នុងហាទីស្ហនេះ។
ជូនុប គឺសំដៅលើអ្នកដែលបញ្ចេញទឹកកាម ឬរួមភេទ ទោះជាមិនចេញទឹកកាមក៏ដោយ។
អនុញ្ញាតឱ្យប្តីប្រពន្ធមើលកេរខ្មាសគ្នាទៅវិញទៅមក និងងូតទឹកពីប្រដាប់ដាក់ទឹកតែមួយជាមួយគ្នា។
التصنيفات
Ritual Bath