“ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ…

“ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។

[صحيح] [متفق عليه]

الشرح

ណាពីﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលបួសមួយថ្ងៃក្នុងពេលតស៊ូប្រយុទ្ធ(ជីហាទ) ហើយក៏មានទស្សនៈខ្លះយល់ឃើញថា ទាំងក្នុងពេលតស៊ូប្រយុទ្ធ(ជីហាទ) ទាំងក្នុងកិច្ចការផ្សេងទៀតដោយចិត្តស្មោះសចំពោះអល់ឡោះដើម្បីស្វែងរកផលបុណ្យពីទ្រង់ នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេឃ្លាតឆ្ងាយពីឋាននរកក្នុងចម្ងាយចិតសិបឆ្នាំដោយក្តីសប្បុរសអំពីទ្រង់។

فوائد الحديث

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ នេះគឺជាគុណសម្បត្តិនៃការបួសក្នុងផ្លូវអល់ឡោះ គឺសម្រាប់អ្នកដែលមិនផ្តល់ផលប៉ះពាល់ណាមួយដល់ខ្លួនឯងក្នុងពេលបួស មិនធ្វើឲ្យបាត់បង់សិទ្ធិណាមួយ និងមិនប៉ះពាល់ដល់ការប្រយុទ្ធ ឬកិច្ចការសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងការតស៊ូរបស់គេ។

ជំរុញ និងលើកទឹកចិត្តឲ្យធ្វើការបួសស៊ូណិត(បួសស្ម័គ្រចិត្ត)។

ចាំបាច់ត្រូវមានភាពជ្រះថ្លា និងស្វែងរកការពេញចិត្តពីអល់ឡោះ ហើយមិនត្រូវបួសដើម្បីបង្ហាញឲ្យគេដឹងឮ ឬក៏ក្នុងគោលបំណងផ្សេងទៀតនោះឡើយ។

អាស្ស៊ិនទី បាននិយាយថា៖ ពាក្យថា៖ “ក្នុងផ្លូវរបស់អល់ឡោះ” អាចគ្រាន់តែមានន័យថា ធ្វើការកែលម្អការនៀត ឬក៏អាចមានន័យថា ការបួសក្នុងពេលកំពុងធ្វើសង្គ្រាម ហើយអត្ថន័យទីពីរនេះគឺជាអត្ថន័យដែលជាក់ច្បាស់។

អ៊ិពនូហាជើរ បាននិយាយថា៖ ពាក្យថា៖ “ចិតសិបរដូវស្លឹកឈើជ្រុះ” រដូវស្លឹកឈើជ្រុះគឺជារដូវកាលដែលជាក់លាក់មួយនៅក្នុងមួយឆ្នាំ តែនៅក្នុងហាទីស្ហនេះគេចង់មានន័យថាឆ្នាំ។ ការជ្រើសរើសរដូវស្លឹកឈើជ្រុះជាពិសេសដោយមិននិយាយអំពីរដូវផ្សេងទៀត (រដូវក្តៅ រដូវរងារ និងរដូវផ្ការីក) ដោយសាររដូវស្លឹកឈើជ្រុះ ជារដូវដែលបរិបូរណ៍ជាងគេ ព្រោះជារដូវដែលគេប្រមូលផលផ្លែឈើ។

التصنيفات

Voluntary Fasting