إعدادات العرض
“ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ…
“ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងឲ្យបានច្រើន(ក្នុងពេលនោះ)”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងឲ្យបានច្រើន(ក្នុងពេលនោះ)”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ពេលវេលាដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលដែលគេកំពុងតែស៊ូជោត។ នោះក៏ព្រោះតែក្នុងពេលស៊ូជោ អ្នកសឡាតបានដាក់សរីរាង្គដែលខ្ពង់ខ្ពង់ និងឧត្តុង្គឧត្តមជាងគេបំផុតរបស់ខ្លួនក្រាបដល់ដីដោយភាពឱនលំទោន និងបន្ទាបខ្លួនចំពោះអល់ឡោះជាម្ចាស់។ ហើយពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យបង្កើននូវបួងសួងឲ្យបានច្រើនក្នុងពេលស៊ូជោត ដោយគេប្រមូលផ្តុំក្នុងពេលស៊ូជោតនោះនូវភាពឱនលំទោន និងបន្ទាបខ្លួនចំពោះអល់ឡោះទាំងពាក្យសម្តី និងកាយវិការ។فوائد الحديث
ការគោរពប្រតិបត្តិអល់ឡោះធ្វើឲ្យខ្ញុំបម្រើរបស់ទ្រង់កាន់តែខិតជិតនឹងអល់ឡោះជាម្ចាស់។
គប្បីបង្កើននូវបួងសួងឲ្យបានច្រើនក្នុងពេលស៊ូជោត ព្រោះវាជាទីតាំងមួយក្នុងចំណោមទីតាំងដែលគេទទួលយកការបួងសួង។