“ជនណាស្បថដើម្បីយកកម្មសិទ្ធិអ្វីមួយពីអ្នកអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងកាត់ទោសជននោះឲ្យចូលឋាននរក…

“ជនណាស្បថដើម្បីយកកម្មសិទ្ធិអ្វីមួយពីអ្នកអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងកាត់ទោសជននោះឲ្យចូលឋាននរក និងហាមឃាត់ជននោះពីឋានសួគ៌”។ ពេលនោះ មានបុរសម្នាក់បានសួរទៅកាន់លោកថា៖ សូម្បីតែអ្វីបន្ដិចបន្ដួចក៏ដោយឬ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “សូម្បីតែមែកឈើអារ៉កមួយក៏ដោយ”។

អំពី អាពូអ៊ូម៉ាម៉ះ អ៊ីយ៉ាស ពិន សាក់ឡើហ្ពះ អាល់ហារីស៊ីយ៍ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាស្បថដើម្បីយកកម្មសិទ្ធិអ្វីមួយពីអ្នកអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងកាត់ទោសជននោះឲ្យចូលឋាននរក និងហាមឃាត់ជននោះពីឋានសួគ៌”។ ពេលនោះ មានបុរសម្នាក់បានសួរទៅកាន់លោកថា៖ សូម្បីតែអ្វីបន្ដិចបន្ដួចក៏ដោយឬ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “សូម្បីតែមែកឈើអារ៉កមួយក៏ដោយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះការស្បថកុហក(ស្បថបំពាន)ក្នុងបំណងបំពានយកសិទ្ធិរបស់អ្នកមូស្លីម។ ពិតណាស់ ការតបស្នងចំពោះទង្វើបែបនេះ គឺចូលឋាននរក និងហាមឃាត់ពីឋានសួគ៌ ហើយវាជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។ ពេលនោះ មានបុរសម្នាក់សួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីវត្ថុដែលគេស្បថយកវានោះបន្តិចបន្តួច ឬតូចតាចក៏ដោយឬ? ណាពី ﷺ បានឆ្លើយថា៖ សូម្បីតែរបស់នោះត្រឹមតែឈើស៊ីវ៉ាកមួយដែលយកមកពីដើមអារ៉កក៏ដោយ។

فوائد الحديث

ប្រុងប្រយ័ត្នចំពោះការបំពានលើសិទ្ធិអ្នកដទៃ និងត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ចចំពោះម្ចាស់កម្មសិទ្ធិ ទោះបីជាតិចតួចក៏ដោយ។ ការសម្រេចខុសរបស់ចៅក្រម ឬអ្នកកាត់ក្តីមិនអាចធ្វើឱ្យអ្វីដែលមិនមែនជាសិទ្ធិរបស់មនុស្សម្នាក់ក្លាយជាស្របច្បាប់នោះទេ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ សិទ្ធិរបស់អ្នកមូស្លីមត្រូវបានហាមឃាត់យ៉ាងតឹងរឹង ដោយមិនមានភាពខុសប្លែកគ្នារវាងសិទ្ធិតូច ឬសិទ្ធិធំទេ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “សូម្បីតែមែកឈើអារ៉កមួយក៏ដោយ”។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ទណ្ឌកម្មនេះសម្រាប់អ្នកដែលបំពានសិទ្ធិអ្នកមូស្លីម ហើយបានស្លាប់មុនពេលសារភាពកំហុស(តាវហ្ពាត់)។ ប៉ុន្តែចំពោះអ្នកដែលបានសារភាពកំហុស និងស្តាយក្រោយ ហើយបានបង្វិលសិទ្ធិនោះទៅម្ចាស់វាវិញ ព្រមទាំងប្តេជ្ញាចិត្តមិនប្រព្រឹត្តបែបនោះម្តងទៀត បាបកម្មនោះនឹងត្រូវបានលុបលាង។

អាល់ក៏ទី បាននិយាយថា៖ “អ្នកមូស្លីម” ត្រូវបានលើកឡើងជាពិសេស ដោយសារតែអ្នកមូស្លីម គឺជាអ្នកដែលគោលដៅ និងភាគច្រើនពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនៃច្បាប់អ៊ីស្លាម។ មិនមែនមានន័យថា ច្បាប់នៃអ្នកដែលមិនមែនជាមូស្លីម គឺខុសពីនេះនោះទេ។ ផ្ទុយទៅវិញ ច្បាប់នេះអនុវត្តចំពោះពួកគេដូចគ្នានៅក្នុងបញ្ហានេះ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ការកុហក គឺជាការនិយាយអ្វីមួយផ្ទុយពីការពិត ទោះដោយចេតនា ឬអចេតនា ទោះជាទាក់ទងនឹងរឿងអតីតកាល ឬអនាគតកាលក៏ដោយ។

التصنيفات

Usurpation